ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ពង្វីពង្វក់​

(​ពង់វីពង់វក់​)

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​វីវក់ ( ម​. ព​. ពង្វក់ ទៀតផង ) ។​

បង្វៀន​

កិរិយាសព្ទ​

​ធ្វើ​ឲ្យ​វៀន​
​បង្វៀន​អន្ទង់​ក្នុង​ឆ្នាំង ។​

​ពង្វៀន​

( ម​. ព​. បង្វៀន ) ។​

​បង្វៀះ​

​កិរិយាសព្ទ​

​នាំ​ឲ្យ​វៀះ​, ឲ្យ​គេចចេញ​; ប្រើ​ជា បង្វេះ ក៏មាន ( តាម​ទម្លាប់​ស្រុក​ខ្លះ ) ។​

​បង្វេះ​

( ម​. ព​. បង្វៀះ ) ។​

​ពង្វៀះ​

( ម​. ព​. បង្វៀះ ) ។​