​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា​បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៦.២០៣​នាក់​សំរាប់​ថ្ងៃ​១៣​វិច្ឆិកា ក្នុងនេះ​ឆ្លង​ចេញ​រោគសញ្ញា​មាន​ចំនួន​១.៧៩៤​នាក់​និង​ជាង​១៤.០០០​មិន​ចេញ​រោគសញ្ញា​ទេ ក្រោយ​មនុស្ស​១៤.៨៧៨​នាក់​បាន​ឆ្លង​ជំងឺ​នេះ​កាល​ពី​មួយ​ថ្ងៃមុន​។​

​គណៈកម្មាធិការ​សុខាភិបាល​បាន​និយាយថា ដកចេញ​អ្នក​ឆ្លង​ចូលម​ក​ពី​ក្រៅ​ប្រទេស ចិន​មាន​អ្នក​ឆ្លង​ក្នុងស្រុក​ថ្មី​សរុប ១៦.០៧២​នាក់ ។​

​ទោះ​ជា​ចំនួន​ឆ្លង​បន្ត​កើន​ឡើង​តែ​មិន​មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ទេ គឺ​នៅ​រក្សា​៥.២២៦​នាក់​ដដែល និង​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ចិន​មាន​អ្នក​ឆ្លងកូវី​ដ​ចេញ​រោគសញ្ញាស​រុប​ក្នុ​ង​រយៈពេល​ជាង​ពីរ​ឆ្នាំ​​មក​នេះ​ចំនួន ២៧៣.៧៦២​នាក់​។​

​រដ្ឋធានី​ប៉េកាំង​បាន​រាយការណ៍​ចំនួន​ឆ្លង​ថ្មី​៤០៧​នាក់ ក្រោយ​ឆ្លង​២៣៥​នាក់​កាល​ពី​មួយ​ថ្ងៃមុន ។​

​រដ្ឋធានី​ប៉េកាំង​ប្រឈម​ការឆ្លង​កើនឡើង​។​ក្នុងរូបក្រោមគឺវត្ត​មាន​បុគ្គលិក​សុខាភិបាល​នៅ​តំបន់​បិទ​ខ្ទប់​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​

​ទីក្រុង​ក្វាង​ចូ​វ​ភាគខាងត្បូង បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​៤.០៦៥​នាក់​សំរាប់​ថ្ងៃអាទិត្យ បន្ទាប់ពី​មនុស្ស​៣.៦៥៣​បាន​ឆ្លង​កាល​ពី​មួយ​ថ្ងៃមុន​ ខណៈ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​កម្មន្តសាល ចេងចូ​វ ក៏​បាន​រាយការណ៍​ការ​ឆ្លង​ប្រចាំ​ថ្ងៃ​ថ្មី​ចំនួន​២.៩៨១​នាក់ និង​ទីក្រុង​ចុងឈី​ញ មាន​អ្នក​ឆ្លង​ថ្មី​២.២៩៧​នាក់​។​

​ទីក្រុង​ក្វាង​ចូ​វ​ភាគខាងត្បូង បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​៤.០៦៥​នាក់​សំរាប់​ថ្ងៃអាទិត្យ​ហើយសង្កាត់ដែលមានការឆ្លងច្រើនជាងគេនៅបន្តបិទខ្ទប់

​ក្វាង​ចូ​វ ដែល​មាន​អ្នក​ឆ្លង​ជាង​៤.០០០​នាក់​បាន​បន្ត​ការបិទ​ខ្ទប់​នៅ​សង្កាត់​ចំនួន​ពីរ​រហូត​ដល់​ថ្ងៃ​ពុធ​នៅពេល​សង្កាត់​ចាវ​យ៉ាង​ក្នុង​ទីក្រុង​ប៉េកាំង​បង្កើន​ការ​រឹតបន្តឹង​ខណៈចំនួន​ឆ្លង​នៅ​ទីតាំង​នេះ​​បន្ត​កើនឡើង​។​ហាង​លក់ដូរ​ក្នុង​សង្កាត់​នេះ​តំរូវអោយ​អតិថិជន​ត្រូវ​ធ្វើតេស្តិ៍​អវិជ្ជ​មាន​កូ​វីដ​មុន​២៤​ម៉ោង​ទើប​អាច​ចូល​ក្នុង​ហាង​បាន​។​ចំណាត់ការ​ដូចគ្នា​ក៏​ត្រូវបាន​អនុវត្ត​នៅ​តាម​ទីតាំង​ផ្សេងៗ​រួមមាន​​កន្លែង​ហាត់ប្រាណ​និង​ការិយាល័យ​។​

​រដ្ឋាភិបាល​មូលដ្ឋាន​ក្នុង​ទីក្រុង ស៊ីជៀ​ហ្សួង​(Shijiazhuang)​ក្នុង​ខេត្ត​ហឺ​ប៉ី​(Hebei)​បាន​ទទួលស្គាល់ថា ស្ថានការណ៍​«​ធ្ងន់ធ្ងរ​និង​ស្មុគស្មាញ​» នៅ​ពេល​ខ្លួនបានរក​ឃើញ​អ្នក​ឆ្លង​ថ្មី​៥៤៤​នាក់ ក្រោយ​៤៨៦​នាក់​​បាន​ឆ្លង​កាល​ពី​មួយ​ថ្ងៃមុន ទោះជា​យ៉ាងណា​ការឆ្លង​រាលដាល​ជំងឺ​នេះ​នៅ​អាច​គ្រប់គ្រង​បាន​នៅឡើយ​ទេ​៕