​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​វិច្ឆិកា​ថា​ទស្សនវិស័យ​សេដ្ឋកិច្ចពិភពលោក​កាន់តែ​អាប់អួរ​ជាង​ការព្យាករណ៍​​កាលពី​ខែ​មុន ដោយ​លើកឡើង​ពី​ការធ្លាក់ចុះ​ជា​លំដាប់​ក្នុង​ការស្ទង់មតិ​អ្នកគ្រប់គ្រង​ការទិញ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។

​អង្គការ​បាន​ស្តីបន្ទោស​ទស្សនវិស័យ​កាន់តែ​ងងឹត​នេះ​ទៅ​លើ​គោលនយោបាយ​រូបិយវត្ថុ​កាន់តែ​តឹងរ៉ឹង​ដែល​បង្កឡើង​ដោយ​អតិផរណា​ខ្ពស់​និង​ការ​ដំ​ឡោះ​ង​អត្រា​ការប្រាក់​ទូលំទូលាយ​ជាប់លាប់ សន្ទុះ​​កំណើន​ខ្សោយ​នៅក្នុង​ប្រទេស​ចិន និង​ការរំខាន​ការផ្គត់ផ្គង់​ជា​បន្តបន្ទាប់ ព្រមទាំង​អសន្តិសុខ​ស្បៀង​ដែល​បណ្តាល​មកពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​អ្នក​ផ្តល់​ប្រាក់​កម្ចី​សកល​មួយ​នេះ​កាលពី​ខែ​មុន​បាន​កាត់បន្ថយ​ការ​ព្យាករណ៍​កំណើន​សក​ល​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០២៣ មក​ត្រឹម ២,៧ ភាគរយ​ពី​ការព្យាករណ៍​ពីមុន ២,៩ ភាគរយ​។​

​នៅក្នុង​សារ​ដែល​បាន​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ G20 នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី IMF បាន​និយាយថា សូចនាករ​ប្រេកង់​ខ្ពស់​នា​ពេល​ថ្មីៗ​នេះ “​ស​បញ្ជាក់​ថា​ទស្សនវិស័យ​គឺ​កាន់តែ​​អាប់អួរ​” ជាពិសេស​នៅ​អឺរ៉ុប​។​IMF បាន​និយាយថា ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការទិញ​នាពេល​ថ្មីៗ​នេះ ដែល​វាស់​សកម្មភាព​ផលិតកម្ម​និង​សេវាកម្ម​បាន​បង្ហាញ​ពី​ភាពទន់ខ្សោយ​នៅក្នុង​សេដ្ឋកិច្ច​សំខាន់​​ៗ​ភាគច្រើន​នៃ​ក្រុម​ប្រទេស G20 ដោយ​សកម្មភាព​សេដ្ឋកិច្ច​គ្រោង​នឹង​នឹង​ធ្លាក់​ចុះ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​ខ្លាំង​ដដែល​។​

IMF បាន​និយាយថា “​ចំណែក​កើនឡើង​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស G-20 បាន​ធ្លាក់ចុះ​ពី​តំបន់​ដែល​ត្រូវបាន​ពង្រីក​នៅ​ដើមឆ្នាំ​នេះ​ទៅ​កម្រិត​នានា​។​

IMF បាន​និយាយថា “​បញ្ហា​ដែល​សេដ្ឋកិច្ចពិភពលោក​កំពុង​ប្រឈមមុខ​គឺ​ធំ​សម្បើម​ណាស់ ហើយ​សូចនាករ​សេដ្ឋកិច្ច​ខ្សោយ​គឺ​ចង្អុល​ទៅលើ​បញ្ហា​ប្រឈម​បន្ថែមទៀត​នៅខាងមុខ​” ដោយ​បន្ថែម​ថា បរិយាកាស​គោលនយោបាយ​បច្ចុប្បន្ន​គឺ “​មិន​ប្រាកដប្រជា​ខុស​ពី​ធម្មតា​”​។​

​វិបត្តិ​ថាមពល​កាន់តែ​អាក្រក់​នៅ​អឺរ៉ុប​នឹង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណើន​និង​បង្កើន​អតិផរណា​ខណៈ​អតិផរណា​ខ្ពស់​ដែល​អូសបន្លាយ​យូរ​អាច​ជំរុញ​ឱ្យមាន​ការដំឡើង​ការប្រាក់​ខ្ពស់ជាង​ការរំពឹង​ទុក និង​ការ​រឹតបន្តឹង​បន្ថែមទៀត​លើ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ពិភពលោក​។​

IMF បាន​និយាយថា “​នោះ​ជា​ការបង្កើន​ហានិភ័យ​នៃ​វិបត្តិ​បំណុល​អធិបតេយ្យ​សម្រាប់​បណ្តា​សេដ្ឋកិច្ច​ដែល​ងាយ​រងគ្រោះ​”​។​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​កាន់តែ​ខ្លាំង​ឡើង​ក៏​នឹង​ប៉ះពាល់​ដល់​​កំណើន​នៅ​ទូទាំង​ពិភពលោក​ផងដែរ​៕

​កាលពី​ខែ​មុន​IMF​បាន​កាត់បន្ថយ​ការ​ព្យាករណ៍​កំណើន​សក​ល​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០២៣ មក​ត្រឹម ២,៧ ភាគរយ​ពី​ការព្យាករណ៍​ពីមុន ២,៩ ភាគរយ