ដោយៈ ជា សីហៈ/ភ្នំពេញៈ ដើម្បីថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនូវស្នាដៃសិល្បៈវប្បធម៌ខ្មែរដែលជាដួងព្រលឹងដូនតាឱ្យបានគង់វង្សជាច្រើនជំនាន់ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានគ្រោងនឹងរៀបចំកម្មវិធីសម្តែងលក់សំបុត្ររយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១៥ និង ១៦ ខែ វិច្ឆិកា ខាងមុខ ។

រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាស់របស់យុវជននិងយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ ដោយការឱ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស។ ក្រសួងបានឲ្យដឹងថា កាលពីអតីតកាលនេះនេះត្រូវបានសម្តែងនៅក្នុងទម្រង់ជារឿងនិទាននេះតាមវិទ្យុ ប៉ុន្តែពេលនេះនាយកដ្ឋានសិល្បៈទស្សនីយភាពបានដំឡើងទស្សនីយភាពជាទម្រង់ល្ខោន ដែលជាស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរនោះ គឺ សិល្ប:វប្បធម៌ខ្មែរគឺត្រូវខ្មែរយើងជាអ្នកថែរក្សា លើកស្ទួយ និងផ្តល់តម្លៃ។

ក្រសួងបានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិល្បករ-សិល្បការិនីទៅចូលរួមទស្សនាឱ្យបានច្រើនកុះករ នៅសាលសន្និសីទចតុមុខ ។​

រឿងនេះ គឺជារឿងដែលគេនិយាយ​ដល់​គូស្នេហ៍​យុវវ័យ​ស្ម័គ្រស្មោះកម្សត់​ដោយតួអង្គប្រុសមានឈ្មោះប៊ុន ធឿន និងតួអង្គស្រីឈ្មោះនាង​វិធា​វី ។ រឿងនេះជាស្នាដៃរបស់អ្នកនិពន្ធ នូ ហាច ដែលបានតាក់តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩ ក្នុងសម័យអាណានិគមបារាំង៕