លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អំពាវនាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ចូលរួម​កាត់បន្ថយ ហានិភ័យ ដែល​បង្កឱ្យមាន ជំងឺ​ទឹកនោមផ្អែម

​ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅក្នុង​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក ១៤ វិច្ឆិកា លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា អ្នកនាំពាក្យ ក្រសួងសុខាភិបាល និង​ជា ប្រធាន​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ចូលរួម​កាត់បន្ថយ​ហានិភ័យ ដែល​បង្កឱ្យមាន ជំងឺ​ទឹកនោមផ្អែម ។​