​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ រ៉ូ​ណាល់ដូ​និយាយថា​គាត់​មាន​អារម្មណ៍​ថា “​ក្បត់​” ដោយ Manchester United ហើយ​ត្រូវបាន​បង្ខំ​ឱ្យ​ចេញ​ពី​ក្លិប​។​

​រ៉ូ​ណាល់​ដូ​បាន​សន្យា​កាលពី​ខែសីហា​ថា​គាត់​នឹង​ធ្វើ​ឱ្យបាន​ល្អ​នៅ​ទឹកដី Old Trafford បន្ទាប់​ពី​ខកខាន​ផ្ទេរចេញ​ពី United ទៅ​ក្លិប​ដែល​កំពុង​លេង​នៅ Champions League ដូច​ដែល​គាត់​បាន​រំពឹងទុក​។​

​កីឡាករ​ជើងចាស់​ព័រ​ទុយ​ហ្គាល់​រូប​នេះ​ឥឡូវ​បាន​ទម្លា​យ​ភាព​ស្ងៀមស្ងាត់​របស់គាត់​នៅក្នុង​បទសម្ភាសន៍​ទូលំទូលាយ​ជាមួយ​លោក ពៀស ម័រ​ហ្គាន (Piers Morgan) សម្រាប់ TalkTV ។​

Manchester United ត្រូវបាន​ស្នើសុំ​ការឆ្លើយតប​ទៅ​នឹង​ការអះអាង​របស់​រ៉ូ​ណាល់​ដូ​។​

United ដែល​បាន​យកឈ្នះ Fulham ២-១ កាលពី​ថ្ងៃអាទិត្យ​នោះ គឺ​ស្ថិតនៅ​លេខ ៥ ក្នុង​ក្របខណ្ឌ Premier League ក្នុង​ការដឹកនាំ​រដូវ​កាល​ដំបូង​របស់​អ្នក​ចាត់ការ​ទូទៅ​លោក ថេន ហាក់ (Ten Hag) ។​

​នៅពេល​សួរ​ថា​តើ​ថ្នាក់ដឹកនាំ​របស់ Man Utd ព្យាយាម​បង្ខំ​គាត់​ចេញពី​ក្លិប​ឬ​អត់ រ៉ូ​ណាល់ដូ​និយាយថា “​ពិតណាស់ មិន​ត្រឹមតែ​គ្រូបង្វឹក [​អេ​រិក ថេន ហាក់​] ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​មាន​បុរស​ពីរ​បី​នាក់​ផ្សេង​​ទៀត​នៅ​ជុំវិញ​ក្លិប​ផងដែរ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ក្បត់​”​។​

​នៅពេល​សួរ​ម្ដងទៀត​ថា​តើ​នាយក​ប្រតិបត្តិ​ក្លិប​ជាន់ខ្ពស់​ព្យាយាម​បណ្ដេញ​គាត់​ចេញ​មែន​ទេ កីឡាក​រវ័យ ៣៧ ឆ្នាំ​រូប​នេះ​បាន​និយាយថា “​ខ្ញុំ​មិន​ខ្វល់​ទេ​។ មនុស្ស​គួរតែ​ស្តាប់​ការពិត​”​។​

“​ពិត​ហើយ ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ក្បត់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​មនុស្ស​មួយចំនួន​មិន​ចង់ឱ្យ​ខ្ញុំ​នៅទីនេះ មិន​ត្រឹមតែ​ឆ្នាំ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាលពី​ឆ្នាំមុន​ផងដែរ​”៕

រ៉ូ​ណាល់ដូ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ក្បត់