ដោយៈ សុផល / សៀមរាបៈ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ខេង សំវ៉ាដា ភរិយាលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ជាភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន និង អឺរ៉ុប ទស្សនាតំបន់អង្គរ។

លោកស្រី Sichanh Viphavanh ភរិយាលោកនាយករដ្ឋមន្រ្តី​ សាធារណរដ្ឋប្រជាធិ​តេយ្យ ប្រជាមានិតឡាវ , លោកស្រី Mrs. Louise Araneta Marcos ភរិយាលោកនាយករដ្ឋមន្រ្តី សាធារណរដ្ឋហ្វីលីពីន, លោកស្រី Naraporn Chan-o-cha ភរិយាលោកនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ, លោកស្រី Mrs. Kishida Yuko ភរិយាលោកនាយករដ្ឋមន្ត្រីជប៉ុន និង លោកស្រី Amélie Derbaudrenghien ភរិយា លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានធ្វើទស្សនកិច្ច នៅខេត្តសៀមរាប ដែលគណៈប្រតិភូទាំងអស់ បានទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង Artisans Angkor ។

នាឱកាសនោះ លោកស្រី ខេង សំវ៉ាដា ក៏បានរៀបចំការពិសាអាហារថ្ងៃត្រង់ នៅភោជនីយ ដ្ឋានម្លិះ ជូនគណៈប្រតិភូទាំងអស់ផងដែរ៕/V