ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដល់កោះបាលីនៃប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្តិភាពនៅវេលាម៉ោង៦ៈ ៤០នាទីល្ងាច (ម៉ោងនៅកោះបាលី) ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20។

ដំណើរអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីមន្ត្រីថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូ នេស៊ីឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេ សឥណ្ឌូនេស៊ីនិងមន្ត្រីសំខាន់ៗជាច្រើនទៀត។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអោយដឹងថាសម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីប្រទេ សឥណ្ឌូនេស៊ី និងចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ  APEC នៅទីក្រុងបាង កកប្រទេសថៃនៅថ្ងៃទី ១៨ វិច្ឆិកា ២០២២ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ដែលកម្ពុជាជាម្ចាស់ផ្ទះ ។ក្រសួងការបរទេសបានបញ្ជាក់ទៀតថាកិច្ច ប្រជុំកំពូល G20 នឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២នៅកោះបាលីប្រទេស ឥណ្ឌូនេស៊ី ។ បន្ទាប់មកសម្តេចតេជោនក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូលនឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទ នាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជា មួយភ្ញៀវនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកកតបតាមការអញ្ជើញរបស់លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ៕