ពលរដ្ឋ​ត្រូវ​ជ្រើសរើស​ឱកាស​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ផង និង​អភិវឌ្ឍន៍​ប្រទេស​ផង​

1342
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: អនុប្រធាន​គណៈ​កម្ម​ធិ​ការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ថ្លែងថា ពលរដ្ឋ​ត្រូវ​ជ្រើសរើស​ឱកាស ដើម្បី​ខ្លួនឯង​ផង និង​ដើម្បី​ប្រទេសជាតិ​ផង​។​

​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​ប្រធាន​ក្រុម​បក្ស សរុប​ចំនួន​៨៥០​នាក់ នា​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​សង្កាត់​នគរ​ធំ ក្រុង​សៀមរាប លោក នូ ផល្លា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រប​ក្ស​ប្រជាជន​កម្ពុជា ខេត្តសៀមរាប បាន​ក្រើនរំលឹក​និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សម្រេចចិត្ត​ជ្រើស រើសយក​ឱកាស​អភិវឌ្ឍន៍​ខ្លួន​ផង និង​អភិវឌ្ឍន៍​ប្រទេស​ផង ក្រោម​មា​គារ​ដឹកនាំ​ដ៏​ត្រឹមត្រូវ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ ព្រោះ​ប្រវត្តិសាស្ត្រ​កម្ពុជា នា​ទសវត្ស​ថ្មីៗ​នេះ បាន​រំលេច​យ៉ាងច្បាស់​នូវ​តួនាទី​ដ៏​សំខាន់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការធានា​ការរស់រានមានជីវិត ការលើកតម្កើង​សិទ្ធិសេរីភាព​តាមរយៈ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការកសាង​សន្តិភាព​ដ៏​ពេញលេញ​ក្នុង​ផ្ទៃ​ប្រទេស​ទាំងមូល​។​

ជាមួយគ្នា​នោះដែរ លោក ស៊ុ ម៉ាប់ ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​នគរធំ ក៏បាន​ស្នើសុំ​ឲ្យ​យុវជន​ធ្វើ​ការខិតខំ​ប្រឹងប្រែង​បន្ថែម និង​ទាញយក​ប្រយោជន៍ ពី​រាល់​សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​គណបក្ស ប្រជាជន​កម្ពុជា សម្រេចបាន​នាពេល​កន្លងមក ដែល​សមិទ្ធផល​ទាំងនោះ​បាន​កំពុងតែ​ផ្តល់នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​យុវជន​។

​លោក​ក៏បាន​ស្នើសុំ​ឲ្យ​យុវជន​បង្កើន​នូវ​ធនធាន​ចំណេះដឹង​របស់ខ្លួន ដើម្បី​ជា​គន្លឹះ​ក្នុងការ​ពិចារណា រាល់​សកម្មភាព​ប្រាសចាក​ពី​ការ​ញុះញង់​ក្នុង​លក្ខណៈ​អគតិ ព្រមទាំង​ចូលរួម​ប្រកួតប្រជែង​ការងារ និង​កសាង​អនាគត​ភ្លឺស្វាង​ស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​តែ​បង្កើន​នូវ​ឱកាស​ការងារ​យ៉ាង​សន្ធឹកសន្ធាប់​ជូន​ដល់​យុវជន​កម្ពុជា​ទាំងអស់​។

​លោក​បញ្ជាក់ថា ការសម្រេចចិត្ត​ត្រឹមត្រូវ​ផ្តល់​ការទុកចិត្ត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សង្វៀន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​មិន​ត្រឹមតែ​ធានាបាន​នូវ​សុខសន្តិភាព សេរីភាព និង​ការអភិវឌ្ឍន៍​គ្រប់​វិស័យ​នោះទេ តែ​ក៏​អាច​ធានាបាន​នូវ​អនាគតកាល​ដ៏​រុងរឿង​សំរាប់​ប្រជាជាតិ និង​ប្រទេស​ជាតិខ្មែរ​ទាំងមូល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម