​ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់ និង​ជួប​បញ្ហា​ត្រូវ​ប្រឈម​ច្រើន ហេតុនេះ​ត្រូវ​ប្រុងប្រយ័ត្ន​គ្រោះ​កើតឡើង​ដោយ​ប្រការ​ណាមួយ ។​ប្រកបការងារ​វិញ​ជួប​បញ្ហា​រកាំ​ចិត្តច្រើន ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់ និង​តស៊ូ​ចំពោះមុខ​បន្តិច​ទើប​ឆ្លង​គ្រា​លំបាក​ទាំងនេះ​ទៅរួច ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​បាត់បង់ និង ក្រុម​អន្ធរ​ពាល​តាម​យាយី ណាស់ដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី ត្រូវ​ចេះ​ទុកចិត្ត​គ្នា ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​រាល់​ឧបទ្រពចង្រៃ​បាន​ចាកចេញ​ឆ្ងាយ​ធ្វើឱ្យ​រាល់​បញ្ហា​តូចធំ​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ ធ្វើឱ្យ​ដំណើរ​ជីវិត​លោកអ្នក​ស្រស់ស្រាយ​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ និង មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន ដូច្នេះ​នឹង​ទទួលរង​ការស្តីបន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង និង​មិនត្រូវ​ជឿ​ក្រុមមនុស្ស​ពេក​ឡើយ​នាំ​តែ​ជួប​ផល​លំបាក​នាពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​ថ្ងៃនេះ​លោកអ្នក​ងាយ​ភ្លាំងភ្លាត់ និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ ហេតុនេះ​មុន​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង និង​ពិនិត្យពិច័យ​ឱ្យបាន​ត្រឹមត្រូវ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មានការ​ចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ប្រកបការងារ​អ្វីដែល​ចាស់​ឃើញថា​គាប់ប្រសើរ​ជាង​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ជួប​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​ធ្វើឱ្យ​ជួប​នូវ​បញ្ហា​ប្រឈម​ច្រើន​ចំពោះមុខ​។​ការប្រកប​ការងារ​ងា​យ​ត្រូវ​ក្រុមមនុស្ស​វាយប្រហារ ហេតុនេះ​ទាំង​ស្ត្រី​បុរស​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មានការ​ចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ប្រកបការងារ​អ្វីដែល​ចាស់​ឃើញថា​គាប់ប្រសើរ​ជាង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់​ពិតមែន ប៉ុន្តែ​លោកអ្នក​មួយចំនួន​ដែល​ជួប​នូវ​បញ្ហា​ប៉ះទង្គិច​គឺ​ភាគច្រើន​កើតចេញពី​ទង្វើ​ខ្លួនឯង​ប៉ុណ្ណោះ​គប្បី​មានការ​ប្រយ័ត្នប្រយែង និង​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​។​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​ធ្វើ​អ្វី​តែងមាន​ភ្លើង​សញ្ញា​ពណ៌​បៃតង​រង់ចាំ​ជានិច្ច​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​គួរសម​ដែរ​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ផង​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​សម្រាប់​ការលេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​។​លោកអ្នក​អាច​បណ្តាក់​ទុក​រកស៊ី​ជួញដូរ​ដោយ​ទ្រង់ទ្រាយ​ធំ និង អាច​ចេញទៅ​ជំនួញ​ផ្លូវទឹក ផ្លូវគោក និង​សូម្បីតែ​ផ្លូវអាកាស​ក្តី​គឺ​សមប្រកប​សឹង​ទាំងអស់ ។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហើយ​ពិសេស​បើ​ចង់​ពឹងពាក់​អ្វីមួយ​ពី​អ្នកដទៃ​ក៏​តែង​មិន​ឆ្លើយតប​ដូច​ក្តី​បំណង​នោះដែរ​។​ការប្រកប​ការងារ​ជួប​បញ្ហាលំបាក​ច្រើន និង​ពិសេស​កិច្ចការងារ​ធ្វើ​មិនបាន​ដូច​បំណង​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។
បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​ទៅណា​មក​ណា​ឬ​ធ្វើ​អ្វី​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ពីព្រោះថា​ងាយ​ជួប​នូវ​បញ្ហា​អាក្រក់​ណាមួយ​កើត​ឡើងជា​សព្វមួយដង​។​ចំពោះ​ការប្រកប​ការងារ​នៅថ្ងៃនេះ​ជួប​នូវ​បញ្ហា​រកាំចិត្ត​ខ្លះៗ​កើតឡើង ហេតុនេះ​ត្រូវ​ចេះ​តស៊ូ​និង​អត់ធ្មត់​ស្ថានភាព​ទើប​មិន​ជួប​ទុក្ខលំបាក​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​បើទោះបី​ឃើញ​អ្នកដទៃ​គេ​រក​អ្វីមួយ​បាន​កុំ​ជ្រួលជ្រើម​ចង់​ធ្វើតាម​មិនសូវ​សម​ដូច​ប្រកប​ទេ​មានតែ​ការបាត់បង់​ថែម​ប៉ុណ្ណោះ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​ថ្ងៃនេះ​បើ​ចង់​ពឹងពាក់ ឬ ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​សម្រេច​ជោគជ័យ​ឬ​មនុ​សុ្ស​ភាគច្រើន​អាណិតអាសូរ​ជានិច្ច​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​រឿង​រាវ​អាក្រក់​បាន​រត់ចេញ​ឬ​ហោះ​រំលង ហើយ​ផល​ល្អ​នឹង​ចូលមក​ជំនួស​វិញ​ហើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសារ​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ហេតុនេះ​លោកអ្នក​អាច​ជួប​នូវ​ឧបសគ្គ​ច្រើន​ចំពោះមុខ ដែល​ពិបាក​ក្នុងការ​ឆ្លងកាត់​។​សម្រាប់​ការប្រកប​ការងារ​ត្រូវ​ព្យាយាម​តាំងចិត្ត​ទាំង​កិច្ចការ​តូចតាច​និង​ធំដុំ ពីព្រោះថា​ងាយ​ទទួលរង​ការរិះគន់ ឬ​មានការ​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ភាព​តានតឹង​វិញ​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​គ្នា និង​បើ​មានទំនាស់​ផង​តែង​កើត​ពី​រឿង​តូចតាច ហើយ រីក​ជាធំ​ផង​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​លោក​អ្នក​ក៏ត្រូវ​គ្រប់គ្រង​អារម្មណ៍​ឱ្យ​បានល្អ​ផងដែរ​ទើប​ប្រសើរ​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ទើប​ជួប​នូរ​រឿង​រាវ​ប្រទាំង​ប្រទើស​ចំពោះមុខ​ច្រើន​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ឡើយ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឱ្យសោះ​ប្រយ័ត្ន​កើតរឿង​រាវ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕