​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ដើរ​តាម​ដងផ្លូវ​នៃ​ទីក្រុង​ឃើ​សុន (Kherson) ដែល​ទើប​រំដោះ​ថ្មីៗ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា​ដោយ​សាទរ​ចំពោះ​ការ​​ដក​ទ័ព​របស់​រុស្ស៊ី​ថា​ជា “​ការចាប់ផ្តើម​នៃ​ទីបញ្ចប់​នៃ​សង្គ្រាម​”​ប៉ុន្តែ​ក៏​បាន​ទទួលស្គាល់​អំពី​តម្លៃ​ដ៏​ធ្ងន់ធ្ងរ​ដែល​ទាហាន​អ៊ុយ​ក្រែន​បាន​ចំណាយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុងកា​ររុញច្រាន​ពួក​ឈ្លា​ន​​ពាន​ផងដែរ​។​

​ការដណ្តើមយក​ទីក្រុង​ឃើ​សុនមក​វិញ​គឺជា​ជោគជ័យ​ដ៏​ធំ​បំផុត​មួយ​របស់​អ៊ុយ​ក្រែន​នៅក្នុង​សង្គ្រាមជិត​៩ ខែ ដែល​ជា​ការ​វាយ​សំពង​ដ៏​អាក្រក់​មួយ​ទៀត​ដល់​វិមាន​ក្រឹម​ឡាំង​។ វា​អាច​ជា​សញ្ញា​ចាប់ផ្តើម​សម្រាប់​ការ​រុលទៅមុខ​បន្ថែមទៀត​ក្នុង​ទឹកដី​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​រុស្ស៊ី​។​

​លោក​ប្រធានាធិបតី ចូ បៃ​ដិន បាន​ហៅ​វា​ថា​ជា “​ជ័យជម្នះ​ដ៏​សំខាន់​” សម្រាប់​អ៊ុ​យក្រែន​។​

​លោក​បាន​និយាយ​នៅក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ថា “​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ក្រៅតែពី​ការអបអរសាទរ​ចំពោះ​ភាពក្លាហាន ការប្តេជ្ញាចិត្ត និង​សមត្ថភាព​របស់​ប្រជាជន​អ៊ុ​យក្រែន និង​យោធា​អ៊ុ​យក្រែន​។ ពួកគេ​ពិតជា​អស្ចារ្យ​ណាស់​។ យើង​នឹង​បន្ត​ផ្តល់​សមត្ថភាព​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែន​ដើម្បី​ការពារ​ខ្លួន​”​។​

​ផ្នែក​ធំ​នៃ​ភាគ​ខាងកើត​និង​ភាគខាងត្បូង​អ៊ុយ​ក្រែន​នៅតែ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រុស្ស៊ី​ហើយ​ទីក្រុង​ឃើ​សុន​ខ្លួន​ឯង​នៅ​តែ​ស្ថិតក្រោម​ចម្ងាយ​បាញ់​ដល់​នៃ​កាំភ្លើង​ធំ​និង​មី​ស៊ី​ល​របស់​រដ្ឋាភិបាល​ក្រុង​​មូ​ស្គូ​។ ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​បាន​បន្ត​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​ប្រទេស​អ៊ុ​យក្រែន​។ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ RIA Novosti របស់​រុស្ស៊ី​បាន​រាយការណ៍​ថា ទីប្រជុំជន​អូ​ឡេ​ស្គី (Oleshky)​ក្នុង​ទឹក​​ដី​កាន់កាប់​ដោយ​រុស្ស៊ី​ឆ្លងកាត់​ទន្លេ​ឌី​នី​ភើ (Dnieper ពី​ទីក្រុង​ឃើ​សុន បាន​រង​ការបាញ់​កាំភ្លើង​ធំ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​ផ្តល់​មេដាយ​ដល់​ទាហាន​នៅ​ទីក្រុង​ឃើ​សុន​និង​ថតរូប Selfie ជាមួយ​ពួកគេ ខណៈ​បង្ហាញ​ទឹកមុខ​មោះមុត​៕

​លោក​ហ្សេ​លេន​ស្គី​ថតរូប​ជាមួយ​ទាហាន​អ៊ុយ​ក្រែន​នៅ​ទីក្រុង​ឃើ​សុន​នៅ​ចំពោះ​ទាហាន​និង​ប្រជាជន​អ៊ុ​យក្រែន​