​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNexpress) ៖ ចំនួន​ជនជាតិ​វៀតណាម​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​បាន​កើនឡើង ៤៣ ភាគរយ​ពី​ឆ្នាំ ២០១៩ ដល់​ប្រហែល ៥ លាន​ករណី​ក្នុង​ឆ្នាំ ២០២២ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​។​

​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោកស្រី ង្វៀន ធី លៀន ហឿង (Nguyen Thi Lien Huong) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​វិច្ឆិកា​ថា ក្នុងចំណោម​ករណី​ចំនួន ៥ លាន​នោះ មានតែ​ប្រហែល ៣៥ ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ ហើយ ២៣ ភាគរយ​កំពុង​ត្រូវបាន​ព្យាបាល​នៅ​កន្លែង​វេជ្ជសាស្ត្រ​។​

​លោកស្រី​ហឿង​បាន​និយាយថា “​ចំនួន​អ្នកជំងឺ​ទឹកនោម​ផ្អែម​នៅក្នុង​ប្រទេស​វៀតណាម​ត្រូវ​គេ​រំពឹងថា​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​”​។​

​ក្នុង​ឆ្នាំ ២០១៩ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​មាន​ជនជាតិ​វៀតណាម​ចំនួន ៣,៥ លាន​នាក់​មាន​ជំងឺ​ទឹកនោម​ផ្អែម ហើយ​តួលេខ​នេះ​អាច​កើនឡើង​ទ្វេដង​នៅ​ឆ្នាំ ២០៤៥​។ ក្នុងចំណោម​ករណី​ចំនួន ៣,៥ លាន​នាក់​នេះ ប្រហែល ៦៩ ភាគរយ​មិន​ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ ហើយ​មាន​តែ ២៩ ភាគរយ​ប៉ុណ្ណោះ​បាន​ព្យាបាល​៕

មនុស្សម្នា​ពិនិត្យមើល​សម្ពាធ​ឈាម​និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ទីក្រុង​ហាណូយ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២