ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានជូនដំណឹងស្តីពី ការព្យាករស្ថានភាពធាតុអាកាស  សម្រាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកាថាៈ នៅក្នុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពល ពីការជួបប្រសព្វគ្នា នៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរ ដែលរុញទូលមកពី សមុទ្រចិន ខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ក្នុងកម្រិតខ្សោយ បង្កឱ្យរាជធានី-ខេត្ត  នៅភាគខាងក្រោម (ត្បូង) អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ ។ ចំណែក បណ្តាខេត្ត នៅភាគខាងជើង អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។ 

ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ  សីតុណ្ណភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ រាជធានី -ខេត្ត នៅភាគខាងក្រោម (ត្បូង) អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។

ចំណែកឯបណ្តាខេត្ត នៅភាគខាងជើង អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម។  សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី៣២ទៅ៣៤អង្សាសេ ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕ V / N