​ប្រែ​សម្រួលៈ​បំណង​(Global Times,​ស៊ីន​ហួរ​)៖ រថយន្ត​ថាមពល​ថ្មី​ផលិត​នៅ​ចិន​ចំនួ​៣០០​គ្រឿង​របស់​ក្រុមហ៊ុន​អេស​អេ​អាយ​ស៊ី​-​ជី​អឹម​- មូ​លីង អូ​តូ​ម៉ូ​បាល​( SAIC-GM-Wuling Automobile)​ត្រូវ​បាន​បញ្ចេញ​ប្រើ​នៅ​ជំនួប​កំពូល​G20​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​សំរាប់​ដឹក​ភ្ញៀវ ដែល​នេះ​បង្ហាញ​អំពី​កម្លាំង​ឧស្សាហកម្ម​បញ្ញា​នៅ​ចិន​។​

​រថយន្ត​Air ev ជា​រថយន្ត​អគ្គិសនី​ម៉ូ​ដែល​ថ្មី​របស់ SAIC-GM-Wuling Automobile​ត្រូវ​បាន​ជ្រើស​ជា​យានយន្ត​ផ្លូវការ​នៅ​ជំនួប​G20​ដើម្បី​ផ្តល់​សេវា​ធ្វើដំណើរ​គុណភាព​ខ្ពស់​សំរាប់​គណៈប្រតិភូ​​ជំនួប​កំពូល​G20​និង​គណៈកម្មាធិការ​រៀប​ចំ​កិច្ចប្រជុំ នេះ​បើ​តាម​ការបញ្ជាក់​ពី​សារព័ត៌មាន​Global Times​កាលពី​ថ្ងៃអាទិត្យ​។​

​ប្រា​ទីកណូ រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី​បាន​និយាយ​ក្នុង​ពិធី​មួយ​កាលពី​ខែ​តុលា​ថា «​យើង​នឹង​ឃើញ​រថយន្ត​Air ev ច​រាចរ​នៅ​បាលី​នឹង​សង្ឃឹមថា​ក្រុមហ៊ុន​Wuling​នឹង​ក្លាយជា​ផ្នែក​នៃ​ការអភិវឌ្ឍ​បរិស្ថាន​នៃ​​យានយន្ត​អគ្គិសនី​នៅ​ឥណ្ឌូនេស៊ី​»​។​

​ក្នុងនាម​ជា​រថយន្ត​ថាមពល​ថ្មី​របស់​ចិន​ដំបូង​ដែល​ហក់​ចូល​ទីផ្សារ​ឥណ្ឌូនេស៊ី រថយន្ត​Air ev​បាន​ទទួល​ការបញ្ជាទិញ​ចំនួន​ជាង​៤.០០០​គ្រឿង​ចាប់​តាំងពី​ការចេញលក់​របស់​វា​និង​ក្លាយ​ជា​រថយន្ត​ថា​ម​​ពល​ថ្មី​លក់ដាច់​បំផុត​ប្រចាំខែ​នៅ​ឥណ្ឌូនេស៊ី​។​

​នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន​SAIC-GM-Wuling Automobile បាន​បង្កើត​ក្រុមហ៊ុន​មួយ​នៅ​ឥណ្ឌូនេស៊ី និង​សង់រោងចក្រ​មួយ​សំរាប់​នាំចេញ​កម្មសិទ្ធិបញ្ញា ប្រ៊ែន​និង​ផលិតផល ប្រភព​ធនធានមនុស្ស​​ប្រតិបត្តិការ​ធុរកិច្ច​និង​ម៉ូ​ដែល​ឧស្សាហកម្ម​យានយន្ត​ចិន ។​នៅ​ឆ្នាំ​២០២១ ក្រុមហ៊ុន​បាន​នាំចេញ​រថយន្ត​លើ​១៤០.០០០​គ្រឿង​ជាមួយនឹង​កំណើន​ប្រចាំឆ្នាំ​ជាង​៨០​ភាគរយ ទៅកាន់​ប្រទេស​និង​តំបន់​ជាង​៤០​។​

​ការបង្ហាញ​រថយន្ត​អគ្គិសនី​ចិន​នៅ​G20​វា​កាន់តែ​ជួយ​ពង្រឹង​មុខមាត់​ក្រុមហ៊ុន​រថយន្ត​ចិន​នៅ​ទីផ្សារ​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​កំពុង​បង្កើន​កិច្ចខិតខំ​លក់​រថយន្ត​របស់​គេ​នៅ​បរទេស ដោយ​ការនាំ​ចេញ​រថយន្ត​ចិន​បាន​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​កាលពី​ខែតុលា ។​វា​កើន​លើស​ការនាំ​​ចេញ​សំរាប់​ខែ​កញ្ញា​១២,៣​ភាគរយ​រហូតដល់​៣៣៧.០០០​គ្រឿង​នៅ​ខែ​តុលា ហើយបើ​ធៀប​ឆ្នាំ​កើន​៤៦​ភាគរយ​៕

​ការនាំ​ចេញ​រថយន្តរ​ថយ​ន្ត​ចិនទៅ​បរទេ​សមានចំ​នួន​៣៣៧.០០០​គ្រឿង កើន​ជាង​១២​ភាគរយ​ធៀប​នឹង​ការនាំ​ចេញ​កាល​ពី​មួយ​ខែ​មុន