ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ បាននាំយកអំណោយជាអង្ករចំនួន ១៥០គីឡូ ក្រាម. ស័ង្កសី ១៥០សន្លឹក .មី ៣កេះ .ទឹកត្រី ៣យួរ .ទឹកស៊ីអ៉ីវ ៣យួរ .ត្រីខ ៣យួរ .មុង៣ .ជែលលាងដៃ ១៥ដប ដែលជាអំណោយ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ដែលបានឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋចំនួន បីគ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ អស់ទាំងស្រុង ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ .ឃុំឆ្នុកទ្រូ .ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

ក្នុងនោះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំង ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់ គ្រួសាររងគ្រោះផងដែរ ៕សរន / N