ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមចាកចេញពីឥណ្ឌូនេសុីត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលយើងត្រូវហោះហើរឆ្លងកាត់ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅក្នុងផេកហ្វេសបុកនារសៀលថ្ងៃទី ១៥ ខែ វិច្ឆិកា ២០២២ ថា៖ «ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូនេសុីត្រឡប់ទៅកម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលយើងត្រូវហោះហើរឆ្លងកាត់។

សូមអរគុណមិត្តឥណ្ឌូនេសុីដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់យើងនិងសូមអធ្យាស្រ័យដែលយើងមិនអាចចូលប្រជុំG20 បាន។ សូមអរគុណបង ប្អូនជនរួមជាតិដែលព្រួយបារម្ភពីសុខភាពរបស់ខ្ញុំ ។ ការហោះរយៈពេល៣ម៉ោង៣០នាទីដែលខ្ញុំនឹងទៅដល់ក្បាលព្រលប់ល្ងាចនេះ៕»