មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្វាគមន៍ សាស្ត្រាចារ្យ សុងហូ កាង គឺជាសហប្រធានវេទិកាប្រវត្តិសាស្ត្រអង្គការក្រៅរដ្ឋាភិបាលប្រចាំនៅតំបន់អាស៊ីខាងកើត នៃប្រទេសកូរ៉េខាងត្បូង បានធ្វើដំណើរមកទស្សនកិច្ចតំបន់ប្រវត្តិសាស្រ្តអន្លង់វែង។ លោកសាស្ត្រាចារ្យមានការចំណាប់អារម្មណ៍ និងចង់ឈ្វេងយល់អំពីប្រវត្តិសាស្រ្តខ្មែរក្រហមដើម្បីងាយស្រួលក្នុងការដឹកនាំសិស្សនិងនិស្សិតមកពីប្រទេសកូរ៉េខាងត្បូងមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។