ភ្នំពេញ៖លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនិងជាអ្នកតាមដាននយោបាយបានឱ្យដឹងថា ក្រោយពេលមាន អ្នកសារព័ត៌មានស៊ីឈ្នួលបរទេសបានផ្សាយថា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា សេតវិមានក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ដោយបានដកស្រង់សំដីលោក ចូ បៃដិន ក្នុងជំនួបនោះថា ៖ បានដាក់ការទាមទារឱ្យសម្តេចតេជោ ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយ (អ្នកនយោបាយដែលរំលោភច្បាប់ហើយកំពុងមានទោស) ដោះលែងទណ្ឌិត សេង ធារី និងដោះស្រាយពួកស៊ីឈ្នួលធ្វើបាតុកម្មនៅមុខណាហ្គា នោះ ! , ខ្ញុំក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើ វេបសាយរបស់សេតវិមាន www.whitehouse.gov និងវេបសាយក្រសួងកាបរទេស www.state.gov រកមើលអានអត្ថបទសេចក្តី ថ្លែងការណ៍ពាក់ព័ន្ធសកម្មភាពនិងការថ្លែងរបស់លោក ចូ បៃដិន ពេលលោកមកចូលរួមប្រជុំនៅកម្ពុជា និងប្រសាសន៍របស់លោក ចូ បៃដិន ក្នុងពេលជួបសន្ទនាទ្វេរភាគី សំដែងការគួរសមជាមួយនិង សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ។

លោកបញ្ជាក់ថា “ជាលទ្ធផល ខ្ញុំពុំឃើញមានអត្ថបទនៃសេចក្តីថ្លែងការណ៍ណាមួយដែលសរសេរថា ៖ លោក ចូ បៃដិន បាននិយាយដាក់ការទាមទារដូចការផ្សាយបំពុលបំភ្លៃរបស់ពួកអ្នកសារព័ត៌មានស៊ីឈ្នួលបរទេសងុបងល់ទាំងអស់នោះឡើយ ។ ក្នុងវេបសាយរបស់សេតវិមាន ដែលស្រង់យកសម្ដីសុទ្ធរបស់លោក ចូ បាយដិន ក្នុងពេលជួបសន្ទនាទ្វេរភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន គឺមានដូចនេះ https://www.whitehouse.gov/briefing-room/speeches-remarks/2022/11/12/remarks-by-president-biden-and-prime-minister-hun-sen-of-cambodia-before-bilateral-meeting/ ទាំងស្រុង ។ ហើយក្នុង វេបសាយរបស់ ក្រសួងការបរទេសវិញ គឺមិនមានស្រង់យកសំដីរបស់ ប្រធានាធិបតីមកចុះផ្សាយទេ ពីព្រោះបើតាម ខ្ញុំ ធ្លាប់សិក្សាពីប្រព័ន្ធរដ្ឋសាស្ត្រនៃនយោបាយដឹកនាំរដ្ឋអាមេរិក គឺក្រសួងការបរទេស មានសិទ្ធិត្រឹមដកស្រង់កំណត់ហេតុសន្ទនារបស់រដ្ឋមន្ត្រីការបរទេសមកចុះផ្សាយប៉ុណ្ណោះ ចំណែកការដកស្រង់កំណត់ហេតុសន្ទនារបស់ ប្រធានាធិបតី ជាសិទ្ធិអំណាចរបស់ សេតវិមាន ។ ប៉ុន្តែ ខ្ញុំ បានរកឃើញ សេចក្តីថ្លែងការមួយរបស់ ការិយាល័យអ្នកនាំពាក្យក្រោមក្រសួងការបរទេស ដែលចេញសេចក្តីថ្លែងការណ៍ដោយឡែកមួយ ដាក់ផ្សាយក្នុង វេបសាយរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ គឺពិតជាមានសរសេរក្នុងចំណុចចង់បានរបស់ខ្លួន ដូចការផ្សាយរបស់ពួកគេនោះមែន ! ។ តែនេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ដែលសូម្បីក្រសួងការបរទេសក៏មិនយកទៅដាក់ផ្សាយផង ។ ក្នុងសេចក្តីថ្លែងការណ៍នេះ គេមិនបានសរសេរថា ៖ នេះជាប្រសាសន៍របស់លោក ចូ បាយដិន ធ្វើការទាមទារ នៅក្នុងពេលជួបសន្ទនាជាមួយនិង សម្តេចតេជោ ហ៊ុន សែន ដូចការផ្សាយបំផ្លើស បំភ្លៃ បំពុល របស់ពួកសារព័ត៌មានស្ទើរកំណើត ស្ទើរភ្លើង ដែលស៊ីឈ្នួលបរទេសនោះទេ… សូមអាន https://kh.usembassy.gov/fact-sheet-the-united-states-cambodia-relationship/ ។ ”

អ្នកតាមដាននយោបាយរូបនេះបានបញ្ជាក់ថា ៖ តាមច្បាប់គ្រប់គ្រងរដ្ឋាភិបាលសហព័ន្ធ សេចក្តីថ្លែងការណ៍ឬការបកស្រាយ ឬក៏ការផ្តល់បទសម្ភាសន៍របស់អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេស វាមិនមែនតំណាងឱ្យជំហរនិងនយោបាយរបស់ សេតវិមាននិងប្រធានាធិបតីនោះទេ ហើយក៏មិនមែនតំណាងឱ្យគោលនយោបាយរបស់ក្រសួងការបរទេសទាំងស្រុងដែរ ! ។វាប្រៀបស្មើរនិងសេចក្តីថ្លែងការណ៍ឬការបកស្រាយឬក៏ការផ្តល់បទសម្ភាសន៍របស់សមាជិករដ្ឋសភាឬសមាជិកព្រឹទ្ធសភាសហព័ន្ធណាម្នាក់នោះ វាមិនមែនតំណាងឲ្យជំហររបស់ស្ថាប័នសភានិងស្ថាប័នព្រឹទ្ធសភាសហព័ន្ធនោះទេ ។ ត្រង់ចំណុចនេះពួកអ្នកសារព័ត៌មានស្ទើរកំណើត ស្ទើរភ្លើង ទាំងអស់ សូមរៀនសូត្រអំពីប្រព័ន្ធរដ្ឋសាស្ត្រប្រជាធិបតេយ្យនៅអាមេរិកឱ្យច្បាស់ ឱ្យចំ។តាំងសំណួរមកលើកសួរ សម្តេចតេជោ ហ៊ុន សែន ! ពិសេសត្រូវរៀនភាសាអង់គ្លេសឱ្យច្បាស់ដើម្បីបកប្រែយកមកផ្សាយប្រើពាក្យកុំឱ្យខុស ! កុំផ្សាយទាំងស្ទើរភ្លើងមិនដឹងទិសខ្យល់ ដើម្បីតែបំពុលសង្គម និងវាយតម្លៃប្រទេសកំណើតរបស់ខ្លួនខុស ព្រោះតែងុបងល់ស៊ីឈ្នួលបរទេស ។ មានកំណើតជាខ្មែរ បើមិនបានជួយសាងកេរ្តិ៍ឈ្មោះ កិត្តិយសជូនជាតិមាតុភូមិ និងមិនបានលើកស្ទួយកិត្យានុភាពជូនជាតិទេ… សូមកុំឱ្យបរទេស ទិញមាត់សម្អុយរបស់ខ្លួនពីកំណើតស្ទើរភ្លើង មកនិយាយបំផ្លាញខ្មែរ បង្អាប់បន្តោសខ្មែរ មើលងាយខ្មែរ ទាំងល្ងិតល្ងង់និងខ្វាក់ខួរក្បាល ៕ (ប្រភព AMS)