ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២២ លោក ឯក ឃុនដឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ និងមានការអញ្ជេីញចូលរួម ពីលោកអភិបាលរងខណ្ឌ​ លោកនាយក​ លោកប្រធានការិយាល័យ បានជួបប្រជុំសំណេះសំណាល​ និងលើកទឹកចិត្ត​ ដល់កងកម្លាំង ប្រជាការពារខណ្ឌ ព្រមទាំងពង្រឹងវិន័យ របៀបរបបការងារ ក្នុងការចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: ជូនបងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែ​វ​ ឱ្យបានល្អប្រសេីរថែមទៀត​៕/V