ដោយៈ ទេពកង្រី/កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នៅសាលាខេត្តបើក​សិក្ខា​សាលា​ឆ្លុះបញ្ចាំងស្ដីពីលទ្ធផលការអនុវត្តការងារ​ប្រចាំឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ធក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល​ក្រសួងមហាផ្ទៃ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង លោក បួន ហេង អគ្គលេខាធិការ​នៃអគ្គនាយកដ្ឋានគណៈកម្មការធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាន​នាយកដ្ឋាន​មុខងារនិងធនធាន និងប្រតិភូអម​ដំណើរព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ​ប្រជាពលរដ្ឋទាំង២៥ខេត្តក្រុងផងដែរ ។

សិក្ខាធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីលទ្ធផលនៃការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ធការចែករំលែកបទពិសោធន៍ល្អៗក្នុងការអនុវត្តកន្លងមក និងពិភាក្សាបញ្ហាប្រឈមនានាក្នុងការ​បំពេញតួនាទីពាក់ព័ន្ធការិយាល័យប្រជាពលរដ្ធ និងការកែលម្អនៅក្នុងការអនុវត្តការងារឆ្នាំបន្តខាងមុខ ៕