ដោយៈតារារិទ្ធ(ភ្នំពេញ)នៅវេលាម៉ោង ៦:៥០ល្ងាចថ្ងៃទី១៥ខែវិច្ឆិកានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលវិល ត្រឡប់មកដល់រាជធានីភ្នំពេញដោយសុវត្ថិ ភាពបន្ទាប់ពីបានអញ្ជើញទៅកោះបាលីប្រ ទេសឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំG២០ ។

តាមកម្មវិធីគ្រោងទុកសម្ដេចតេជោនាយ ករដ្ឋមន្ត្រីត្រូវចូលរួមនៅក្នុងកិច្ចប្រជុំប្រទេស G ២០ នៅកោះបាលីរយៈពេល២ថ្ងៃគឺថ្ងៃ ទី១៥ និងទី១៦ខែវិច្ឆិកានឹងអញ្ជើញចូលរួមកិច្ចប្រជុំរទេះអេប៉ិចនៅទីក្រុងបាងកកប្រទេ សថៃថ្ងៃទី១៧ និង ១៨ ខែវិច្ឆិកា ។

ក៏ប៉ុន្តែនៅព្រឹកថ្ងៃ ១៥ខែវិច្ឆិកា២០២២ នេះសម្តេចតេជោត្រូវបានតេស្តឃើញមានវិជ្ជ មានកូវីដ-១៩ នៅឥណ្ឌូនេស៊ី។

សម្តេចបានសរសេរថា៖ “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ពេលនេះខ្ញុំតេស្តឃើញមានវិជ្ជមានកូវីដ-១៩នៅឥណ្ឌូនេស៊ី ។

ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូ លរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡ ប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រ ទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។ អ្វីដែលនឹងអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រ ធានាធិបតីចិននិងប្រធានាធិបតីបារាំងដែ លគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំ APEC ។

ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ ៕ ”