ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារជាសម្លេងប្រមាណជិត១០នាទីនៅព្រលប់ថ្ងៃទី ១៥ ខែ វិច្ឆិកា ជូនជន រួមជាតិពាក់ព័ន្ធបញ្ហាកូវីដ១៩ មកលើរូបសម្តេច។នៅក្នុងសារនោះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាអំពីស្ថានភាពសុខភាពរបស់សម្ដេចថាមិនមា នអ្វីដែលត្រូវព្រួយបារម្ភនោះទេតែអ្វីដែលសម្ដេចបារម្ភបំផុតនោះគឺសុខភាពមេដឹកនាំពិភពលោកដែលអញ្ជើញមកកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ពេលនេះសម្តេចបានវិលត្រឡប់មកដល់លំនៅឋាននៅឯតាខ្មៅវិញហើយបន្ទាប់ពីធ្វើដំណើរជិត៤ម៉ោងពីកោះបាលីប្រទេសឥណ្ឌូនេស៊ីមកកាន់ព្រះ រាជាណាចក្រកម្ពុជា ។ សម្តេចបន្តថាដូចអ្វីដែលសម្តេចបានទូលប្រគេននិងជម្រាបជូនបងប្អូនជនរួមជាតិអំពីវិជ្ជមាន កូ វីដ19 បញ្ហានេះគឺបានកើតនៅពេលដែលសម្តេចបានទៅដល់ ប្រទេសឥណ្ឌូនេស៊ីនៅពេលល្ងាចហើយធ្វើដំណើរពីព្រលានយន្តហោះទៅកាន់សណ្ឋាគារបន្ទាប់ទៅក៏គ្រូពេទ្យយកសំណាក។ ព្រលឹមឡើងសម្តេចក៏ត្រៀមខ្លួនដើម្បីទៅចូលរួមប្រជុំក៏ស្រាប់តែមានព័ត៌មានថាសម្តេចមានកូវីដ19។ដូច្នេះដើម្បីធានាសុវត្ថិ ភាពសម្រាប់សម្រាប់កិច្ចប្រជុំនិងអ្នកចូលរួមទាំងឡាយគណៈប្រតិភូកម្ពុជាគឺសម្តេចមិនអាចចូលរួម ប៉ុន្តែគណៈប្រតិភូដែល រួមដំណើរជាមួយក៏មិនអាចធ្វើជាតំណាងចូលរួមបានដែរដើម្បីធានាសុវត្ថិភាពសម្រាប់មេដឹកនាំនៃកិច្ចប្រជុំG20 ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាអំពីស្ថានភាពសុខភាព របស់សម្ដេចមិនមានអ្វីប្រែប្រួលនោះទេហើយក៏មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះដែរតែអ្វីដែលសម្ដេចបារម្ភបំផុតនោះគឺសុខភាពមេដឹកនាំពិភ ពលោកដែលអញ្ជើញមកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កង្វល់ធំរបស់ខ្ញុំព្រះករុណាខ្ញុំគឺសុខាភាពរបស់មេដឹកនាំបណ្ដាប្រទេសនិងអង្គការអន្ដរជាតិនានាដែលបានមកប្រជុំនៅប្រទេសកម្ពុជា ថាតើពួកគាត់មានឆ្លងកូវីដ១៩ឬអត់ ?ព្រោះថាមេដឹកនាំដែលមានការប្រជុំនៅឯកោះបាលីប្រទេសឥណ្ឌូនេស៊ីដែលហៅ ថា G20 នេះគឺដែលចេញពីកម្ពុជាទៅស្ទើរពាក់កណ្ដាល ។ក្នុងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ីគឺជាប្រធានបន្តវេនដែលនៅជាប់ជាមួយនឹងសម្តេចជានិច្ច ក្រៅពីនោះវានៅមានមេដឹកនាំមួយចំនួនទៀតគឺនៅជាប់កៀកគិតគ្នាចាប់ដៃគ្នាហើយធ្វើដំណើរជា មួយគ្នារាប់ទាំងប្រធានាធិបតីសហរដ្ឋអាមេរិកផង ដែរដែលអង្គុយបាយជាមួយគ្នា ធ្វើដំណើរជាមួយគ្នា និង អង្គុយប្រជុំជាមួយគ្នា ។ ប៉ុន្ដែឆ្លងកាត់ការស្រាវជ្រាវអ្នកដែលចូលរួមប្រជុំនៅ ប្រទេសឥណ្ឌូនេស៊ីនិងអ្នកដែលត្រឡប់ទៅប្រទេសវិញពុំឃើញមានថ្នាក់ដឹកនាំរូបណាមួយដែលមានកូវីដឆ្លងចេញពីកម្ពុជានោះទេ»។

សម្តេចយល់ថាអ្វីដែលជាការឆ្លងសម្រាប់សម្តេចប្រហែលជាស្ថិតនៅក្នុងពេលវេលាដែលសម្តេចហត់នឿយខ្លាំងបំផុតក្នុងរយៈពេលចុងក្រោយនេះ គឺមួយអាទិត្យចុងក្រោយនេះសម្តេចក្នុង មួយថ្ងៃគឺធ្វើការលើសពី១០ ម៉ោងអាចថាគឺ ១៥ ម៉ោងក្នុងរង្វង់ប៉ុណ្ណឹង ។ ដូច្នេះការហត់នឿយរបស់សម្តេចអាចជាមូលហេតុ នៃការវាយលុករបស់កូវីដ19 ហើយនឹងខិតខំធ្វើការព្យាបាល ។ សម្តេចបានឲ្យដឹងថា៖មកដល់ពេលនេះអាការៈរបស់សម្តេចគឺនៅធម្មតាមិនមានអ្វីដែលប្លែកនោះទេ បាយក៏បានធម្មតា ការសម្រាកក៏បានធម្មតា ហើយសម្តេចនឹងបន្តការព្យាបាល នេះតទៅទៀត សម្តេចនឹងធ្វើការនៅផ្ទះលើកលែងតែមានការទទួលភ្ញៀវតែប៉ុណ្ណោះ ដែលសម្តេចនឹងខិតខំព្យាបាលជំងឺនៅក្នុងកាលៈទេសៈនេះហើយមិនមានអ្វីជាការធ្ងន់ធ្ងរនោះទេ។

ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏សូមស្នើឲ្យមានការយោគយល់អំពីអ្នកវិភាគខ្លះ ដែលលើកឡើងថាតើនេះអាចជាឧបាយកលនៃប្រទេសខ្លះ ដែលមិនចង់ឲ្យសម្តេចមានវត្តមាននៅក្នុងការប្រជុំនោះដែរឬទេ?ពិតណាស់មិនមានអ្នកណាមានបំណងដើម្បីឲ្យសម្តេចមិនមានវត្តមាននៅក្នុងកិច្ចប្រជុំទាំងកិច្ចប្រជុំG20នៅប្រទេសឥណ្ឌូនេស៊ីនិងទាំងកិច្ចប្រជុំអេប៉ិចនៅទីក្រុងបាងកកនោះឡើយ ។ សម្តេចតេជោសុំឲ្យបំបាត់ចោលនូវការភាន់ច្រឡំឬការវិភាគ ណាដែលនាំទៅដល់ផ្លូវនេះតែម្ដង ។ ព្រោះថាប្រធានG20ឥណ្ឌូនេស៊ីចង់ណាស់ឲ្យមានវត្តមាន ប្រធានអាស៊ានគឺសម្តេចនៅទីនោះ ។ ប្រទេសថៃដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអេប៉ិចពិតជាចង់ណាស់នៅក្នុងការឱ្យសម្តេចមានវត្តមាននៅទីនោះ ។ សម្តេចបន្តថាដោយឡែកនៅទីក្រុង បាងកកក៏មានការត្រៀមរៀប ចំជួបរវាងសម្តេចជាមួយនឹងប្រធានាធិបតីចិន ស៊ី ជិនពីង និង ការជួបរបស់សម្តេចជាមួយប្រធានាធិបតីបារាំងម៉ាក្រុងផងដែរ ។

សម្តេចបញ្ជាក់ថាពុំមានហេតុផលណានិងវិភាគឱ្យទៅឆ្ងាយពីអ្វីដែលជាកូវីដ19 សម្តេចគិតថានេះគឺជាកូវីដពិតប្រាកដដោយសារតែភាពទន់ខ្សោយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយរបស់សម្តេច៕