​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក​សឺ​ហ្គេ ឡាវ​រ៉ូវ បាន​អង្គុយ​មុខ​ឡើង​មាំ​ក្នុង​បន្ទប់​ប្រជុំ​ក្នុងអំឡុងពេល​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី ថ្លែង​ទៅ​កាន់​​ក្រុម​មេដឹកនាំ​ជំនួប​កំពូល​G20តាមវីដេអូបន្តផ្ទាល់ចេញពីអ៊ុយក្រែន ​មុនពេល​លោក​វាយបក​ជាមួយនឹង​ការសូត្រ​ការចោទប្រកាន់​ដូចដែល​លោក​ធ្លាប់​បានធ្វើកាលពីមុន​។​

​សុន្ទរកថា​នេះ​ជា​ផ្នែក​សំខាន់​នៃ​សម័យប្រជុំ​ថ្ងៃ​ទីមួយ​នៃ​ជំនួប​G20​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារទី១៥វិច្ឆិកា​។​

​ក្នុង​សុន្ទរកថា​តាម​វីដេអូ​បន្ទ​ផ្ទាល់ លោក​ហ្សេ​ឡេន​ស្គី បាន​អំពាវនាវ​អោយមាន​ការគាំទ្រ​ចេញ​ពី​អ្វី​ដែល​លោក​ហៅ​ថា​ប្រជាជាតិ​G-19 ដោយ​ចង់​និយាយ​សំដៅ​G20​ដក​រុស្ស៊ី​ចេញ​។​ទោះជា​សុន្ទរកថា​​ពោរពេញ​ដោយ​ពាក្យសម្តី​វាយប្រហារ​ថ្កោលទោស​រុស្ស៊ី ក៏​លោក​ឡាវ​រ៉ូវ ដែល​តំណាងអោយ​ប្រធានាធិបតី ពូ​ទីន ស្ថិត​ចំណោម​ទស្សនិកជន​និង​មិន​បាន​ដើរចេញ​ដូច​រាល់​ដង​ទេ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​អំពាវនាវ​មេដឹកនាំ​G20​​ដាក់​សម្ពាធ​លើ​រុស្ស៊ី​អោយ​ដកទ័ព​ចេញ​ពី​ទឹកដី​អ៊ុយ​ក្រែ​ន​និង​ថា​«​ខ្ញុំ​ជឿថា ឥឡូវ​ជា​ពេល​ត្រូវ​តែនិង​អាច​ត្រូវ​បញ្ចប់​សង្គ្រាម​បង្ហិនបង្ហោច​របស់​​រុស្ស៊ី​»​។​លោក​បាន​អំពា​វនា​អោយ​បង្កើត​រូបមន្ត​សន្តិភាព​ដប់​ចំណុច​មួយ​និង​បញ្ចប់សង្គ្រាម​ឈរលើ​មូលដ្ឋាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​និង​ច្បាប់​អន្តរជាតិ​។​

​ក្នុង​សុន្ទរកថា លោក​ហ្សេ​ឡេន​ស្គី បាន​អំពាវនាវ​ប្រទេស​ទាំងអស់ ជា​ពិសេស​មេដឹកនាំ​G-19​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​អ៊ុយ​ក្រែន​ដើម្បី​ជួយ​ស្បៀង​ដល់​អ្នក​ក្រីក្រ​បំផុត​

​លោក​ឡាវ​រ៉ូវ​បន្ទាប់មក​បាន​ឡើង​និយាយ​វិញ​ម្តង តែ​លោក​ក៏​បាន​ឆ្លើយតប​នឹង​លោក​ហ្សេ​ឡេន​ស្គី​។​លោក​បាន​បន្ទរ​សម្តីរ​បស់​លោកពូ​ទីន​ឡើងវិញ​ដែល​ចាត់ទុក​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​២៤​កុម្ភៈ​ជា ការប្រយុទ្ធ​មួយ​ប្រឆាំង​នឹង​ពួក​ណា​ស៊ី​ថ្មី​នៅ​អ៊ុ​យក្រែន​។​

​បន្ទប់​ប្រជុំ​ពោរពេញ​ដោយ​សុន្ទរកថា​របស់​លោក​ឡា​វ​រ៉ូវ តែ​មិន​មាន​ការ​ដើរចេញ​បង្ហាញការមិន​ចង់ស្តាប់​ក្នុង​ចំនួន​ច្រើនៗ​ដូច​មុន​ទេ ហើយ​ពេល​ខ្លះ​លោក​អួតអាង​អំពី​ជោគជ័យ​សំរាប់​រុស្ស៊ី​ថែមទៀត​។​ទោះជា​យ៉ាងណា​​ក្រុម​មេដឹកនាំ​ពិភពលោក​ហាក់​ធុញទ្រាន់​នឹង​វោហារ​ក្រអឺតក្រទម​នៅ​ពេល​សង្គ្រាម​អូសបន្លាយ​ចូល​ខែ​ទី​ប្រាំបួន​ហើយ​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​និយាយថា បណ្តា​ប្រទេស​លោក​ខាងលិច​បាន​ព្យាយាម​ទាញ​សេចក្តីប្រកាស​រួមនៃ​ជំនួប​កំពូល​G20​នេះ​អោយ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ ហើយ​បាន​ចោទប្រកាន់​ពួក​​គេ​ថា​ខិតខំ​រុញ​បញ្ចូល​ឃ្លា​មួយ​ដែល​ថ្កោលទោស​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន ដោយតំណាង​អោយ​ប្រទេស​ចូលរួម​ទាំងអស់​។​

​សេចក្តីប្រកាស​ព្រាង​មួយ​របស់​G20 ដែល​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័របាន​ឃើញ​កាលពី​ថ្ងៃ​អង្គារ បាន​និយាយថា​«​សមាជិក​ភាគច្រើន​បំផុត​ថ្កោលទោស​សង្គ្រាម​នៅ​អ៊ុ​យក្រែន​» ដោយ​រំលេច​អោយឃើញ​​ការប្រឆាំង​ជំទាស់​របស់​រុស្ស៊ី​ចំពោះ​ភាសា​ណាមួយ​ដែល​រិះគន់​អំពើ​របស់​ខ្លួន​។​

​លោក​បាន​និយាយថា «​ចូរ​ធ្វើ​រឿង​នេះ​ក្នុង​ផ្លូវ​ត្រឹមត្រូវ​មួយ និង​សូម​បញ្ជាក់ថា​លើ​ប្រធានបទ​មួយ​នេះ យើង​មិន​យល់ស្រប​។​បាទ មាន​សង្គ្រាម​មួយ​នៅ​អ៊ុ​យក្រែន ជា​សង្គ្រាម​កូនកាត់​មួយ​ដែល​លោក​ខាង​​លិច​បង្កើត​ឡើង​និង​ត្រៀម​វា​រាប់​ឆ្នាំ​»​។​លោក​ក៏​បាន​និយាយថា លក្ខខណ្ឌ​របស់​អ៊ុយ​ក្រែន​សំរាប់​ការចាប់ផ្តើ​មកិ​ច្ច​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ មាន​ភាពមិនប្រាកដប្រជា​។​បញ្ហា​ទាំងអស់ស្ថិត​នៅ​ខាង​​អ៊ុ​យក្រែន ដែល​មិន​ព្រម​ចរចា​និង​ដាក់​លក្ខខណ្ឌ​ដែល​មិន​ច្បាស់លាស់​៕

​សឺ​ហ្គេ ឡាវ​រ៉ូវ បាន​និយាយថា អ៊ុយ​ក្រែន​បាន​បដិសេធ​ការចរ​ចានិ​ង​ដាក់ចេញ​លក្ខខណ្ឌ​មិន​ប្រាកដប្រជា​