ដោយ:សូផល/ភ្នំពេញ:ក្នុងសប្តាហ៍ទី២ ថ្ងៃទី៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២,៧២៤,៤៩១នាក់ ។ក្នុងនោះភ្ញៀវជាតិ២,៦៦៦,៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧,៨០៧នាក់។ នេះជាការរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៦ខែវិច្ឆិកា។

ប្រភពដដែលបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៣២,៤៧៦នាក់ ខេត្តកំពត ៦១១,៩៩១នាក់ខេត្តសៀមរាប ៣៤៥,១៥២នាក់ ខេត្តកំពង់ស្ពឺ ២៤១,៤៧០នាក់ ខេត្តត្បូងឃ្មុំ ២៣៤,៤៦៣នាក់ខេត្តបាត់ដំបង ១០៨,៨៤៥នាក់និងខេត្តកែប ១០៧,៧៣១នាក់។

តួលេខខាងលើ រាប់បញ្ចូលផងដែរនូវចំនួនភ្ញៀវទេសចរប្រមាណ​២.៥៧លាននាក់ នាឱកាសឈប់សម្រាករយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្តារដ្ឋបាលខេត្តមួយចំនួនបានរៀបចំពិធីបុណ្យអុំទូកក្នុងអំឡុងខែតុលា និងខែវិច្ឆិកា រួមជាមួយការតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយនានាដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន៕សរន