ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមនឹងលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង៩ នៅព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ អញ្ជើញចូលរួមពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការដែលត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២ ចំនួន១១នាក់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( VIDEO CONFERENCE )។

ឆ្លៀតនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានសំណេះសំណាល និងបានរំលឹកពីវរៈភាពដ៏អង់អាចក្លាហានរបស់យោធិននៃកងរាជអាវុធហត្ថខេត្ត ចូលសោធននិវត្តន៍ និងពិការ ដែលបានធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបន្តថា : ដោយមានការយកចិត្តទុក្ខដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បេីទោះជាបីជាបងប្អូនយោធិនចូលនិវត្តន៍ ក៏នៅតែចាត់ទុកជដូចយោធិននៅបម្រើការងារ គឺនៅក្នុងនាមអាវុធហត្ថ នៅតែជាគ្រួសារតែមួយ និងនៅបន្តគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ដោយមិនទុកបងប្អូនចោលឡេីយ។ ពោលគឺនៅបន្តតាមដានសុខភាព សុខទុក្ខនិងទំនុកបម្រុងដោយយកចិត្តខ្ពស់ដដែល។

បន្ទាប់ពីបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ចំនួន០៨រូប និងពិការ ចំនួន០៣រូប លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឧបត្ថម្ភ ថវិកាលេីកទឹកចិត្ត ជូនយោធិន ក្នុងម្នាក់៥០ម៉ឺនរៀល ព្រមជាមួយគ្នានោះចំពោះយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ នៅក្នុងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បន្ទាយមានជ័យទាំង១១រូប លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានចូលរួមឧបត្ថម្ភថវិកាលេីកទឹកចិត្ត ក្នុងម្នាក់ ៤០ម៉ឺនរៀល ផងដែរ៕/PC