ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ រថយន្តតូយ៉ូតាRAV4L បុកជាមួយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥ ឯម៉ូតូ ពីរគ្រឿងជាន់ប្រាំងមិនស៊ីក៏បានបុកពីក្រោយរថយន្តអគ្គិសនីនៅក្រុងប៉ោយប៉ែតកាលពី
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅវេលាម៉ោង ០៦និង២០នាទីល្ងាច បណ្ដាលឲ្យខូចខាត ទាំងរថយន្តនិងម៉ូតូ។

អ្នកឃើញហេតុការណ៍ប្រាប់សមត្ថកិច្ចថា រថយន្តRAV4Lបើកបរពីទិសដៅត្បូងទៅជើងមកដល់ចំណុចមុខកាស៊ីណូផ្កាយប្រាំចាស់បានបុកជាមួយនឹងរថយន្ត អគ្គិសនីរបស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥ តែម្ដងរថយន្តអគ្គិសនីបើកបរពីទិសដៅពីជើងទៅត្បូងបើកបរច្រាសទិសគ្នាបុកពេញទំហឹង។

នៅពេលនោះក៏មានម៉ូតូសេ១០០ទ្រីមពីរគ្រឿងជាន់ប្រាំងមិនទាន់ក៏បានបុកពីក្រោយគូទរថយន្តអគ្គិសនី ហើយអ្នកបើកបររថយន្តអគ្គិសនីរងរបួសក្បាលនិងអ្នកបើកបរម៉ូតូរងរបួសស្រាលបណ្ដាអោយខូចខាតរថយន្តនិងម៉ូតូនិងរថយន្តអគ្គិសនីយ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានកម្លាំងនគរបាលជំនាញផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះធ្វើការ វាស់វែងហើយក៏យករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ដោយមកទល់ព្រឹកថ្ងៃទី១៦ខែវិច្ឆិកា គូភាគីគ្រោះថ្នាក់បានចូលមកដោះស្រាយខ្លះ នៅខ្លះ ហើយលទ្ធផលក៏បានខ្លះ៕/PC