ដោយៈ ជា សីហៈ/ភ្នំពេញៈ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំទ្វេភាគី រវាងគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងអង្គភាពប្រកាសនីយបត្រតកក្កម្មកូរ៉េនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

កិច្ចប្រជុំនេះគឺ ស្តីពី ការផ្លាស់ប្តូរព័ត៌មាន នៃវឌ្ឍនៈភាពកម្មសិទ្ធិបញ្ញា ដូចជា៖ ការធ្វើនិយ័តកម្មលិខិតបទដ្ឋានគតិយុត្តកម្មសិទ្ធិបញ្ញា ការបង្កើតវិទ្យាស្ដានបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញាជាតិ និងគម្រោងបង្កើតមជ្ឈបណ្ឌលគាំទ្រព័ត៌មានបច្ចេកវិទ្យា (TISC) និងបន្តគំាទ្រការអនុវត្តគោលនយោបាយជាតិកម្មសិទ្ធិបញ្ញាដែលនឹងអនុម័តដោយរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។

នៅក្នុងកិច្ចប្រជុំ ភាគីកម្ពុជាក៏បានស្នើសុំការគាំទ្រទាក់ទងនឹង គម្រោងអភិវឌ្ឈន៍ការស្រាវជ្រាវ ( Research Development), និង កម្មវិធី IP academy, ក៏ដូចជាពិនិត្យកិច្ចព្រមព្រៀងមួយចំនួនឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយប្រធានអង្គភាពប្រកាសនីយបត្រតកក្កម្មកូរ៉េ សន្យានឹងបន្តជួយគាំទ្រគម្រោងនានារបស់កម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា៕/PC