​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ ចិន​បាន​បង្ហាញ​ប្រភេទ​ដ្រូ​ន Wing Loong ចុងក្រោយបង្អស់​របស់​ខ្លួន​នៅឯ​ពិព័រណ៍​អាកាស​ចិន​ឆ្នាំ​២០២២ ក្នុង​ទីក្រុង​ជូ​ហៃ (Zhuhai)​ភាគខាងត្បូង​​ប្រទេស​ចិន​។​

​ដ្រូ​ន Wing Loong-3 ថ្មី​សន្លាង​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​តាំងពិព័រណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​វិច្ឆិកា​។​

​ដ្រូ​ន Wing Loong-3 ដែល​រចនា​ដោយ​ចិន បានធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ជា​ខ្លាំង​ជាមួយនឹង​សមត្ថភាព​របស់​វា​ក្នុងការ​ធ្វើ​បេសកកម្ម​សម្រាប់​ពហុ​គោលបំណង​។​

​ជា​កំណែ​ចុងក្រោយ​បំផុត​នៅក្នុង​ស៊េរី​ដ្រូ​ន​ត្រកូល Wing Loong ដ្រូ​ន Wing Loong-3 អាច​ហោះហើរ​បាន​ចម្ងាយ​អតិបរមា ១០.០០០ គីឡូម៉ែត្រ​ក្នុង​រយៈកម្ពស់​មធ្យម​។ តួ​មេ​ប្រវែង ១២,២ ម៉ែត្រ​និង​ស្លាប​ប្រវែង ២៤ ម៉ែត្រ អនុញ្ញាត​ឱ្យ​ដ្រូ​ន Wing Loong-3 ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ដោយ​ផ្ទុក​បន្ទុក​ធ្ងន់ៗ​បាន​។​

​ជាមួយ​នឹង​សមត្ថភាព​ដ៏​មាន​អានុភាព​ទាំងនេះ វា​អាច​អនុវត្ត​កិច្ចការ​ក្នុង​សេណា​រី​យ៉ូ​កាន់តែច្រើន​។​

​ម៉ូ​ដែល​មុន គឺ​ដ្រូ​ន Wing Loong-2 ក៏​មាន​ការកែលម្អ​ផងដែរ ខណៈ​កំណែ​ដែល​បាន​កែប្រែ​របស់ដ្រូន​នេះ​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​យោធា​។​

​ដ្រូ​ន Gongji-2 ឬ Attack-2 គឺជា​ដ្រូ​ន​ដែល​ហោះ​កម្ពស់​មធ្យម ធន់​បាន​យូរ និង​មាន​សមត្ថភាព​វាយប្រហារ កែ​ចេញពី​ដ្រូ​ន Wing Loong-2 ។​វា​ត្រូវ​បាន​អនុម័ត​ឱ្យប្រើ​រួច​ហើយ​ដោយ​កងទ័ព​​រំដោះ​ប្រជាជន​៕

​ដ្រូ​ន Wing Loong-3 ថ្មី​សន្លាង​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​តាំងពិព័រណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​វិច្ឆិកា​