​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ,បំណង(​ដេល្លី​ម៉េល​) ៖ រថយន្ត Toyota Prius Hybrid ប្រើ​សាំង​និង​អគ្គិសនី​ស៊េរី​ថ្មី​នេះ​មិន​ត្រឹមតែ​មាន​ថាមពល​ខ្លាំង​ជាង​មុន ស្ទុះ​លឿន​ជាង​មុន​និង​បើក​បរបាន​ឆ្ងាយ​ជាង​មុន​​ប៉ុណ្ណោះ​ទេ​។ វា​ក៏​មាន​ភាពទាន់សម័យ​ជាង​មុន​ផងដែរ ដោយ​បំបាត់​តួ​រាង​ជ្រុងៗ​ចេញ ដើម្បី​មើល​ទៅ​ដូច​រថយន្ត​អនាគត​ដ៏​រលើបរលោង​។​

​លោក សាយ​ម៉ុន ហាំ​ព្រី (Simon Humphries) អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ផ្នែក​ឌី​ហ្សា​ញ​សកល​របស់ Toyota ដែល​បង្ហាញ​រថយន្ត​នេះ​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា បាន​សង្កត់ធ្ងន់ថា ក្រុមហ៊ុន​នៅតែ​ជំទាស់​នឹង​ការសង្ស័យ​ជាច្រើន​ដែល​នៅតែ​បន្ត​សួរថា​តើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​នេះ​នឹង​នៅ​ប្រកាន់ខ្ជាប់​នឹង​រថយន្ត​ហាយ​ប្រ៊ី​ដ​ក្នុង​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ដែល​រីកចម្រើន​​យ៉ាង​ឆាប់រហ័ស​បាន​យូរ​ប៉ុនណា​។​

​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ងាយ​ណាស់​នេះ​គឺ​ដោយសារតែ​រថយន្ត Prius ជា​រថយន្ត​សន្សំសំចៃ​ថាមពល ដែល​មនុស្ស​គ្រប់គ្នា​អាចមាន​លទ្ធភាព​ទិញ​។ ដើម្បី​សម្រេចបាន​នូវ​អព្យាក្រឹតភាព​កាបូ​ន មនុស្ស​គ្រប់គ្នា​ក្នុង​ពិភពលោក​ត្រូវតែ​ចូលរួម​។ យើង​ត្រូវការ​ដំណោះស្រាយ​អេកូឡូស៊ី​ដែល​អាច​សម្រេចបាន​ដោយ​មនុស្ស​ភាគច្រើន ហើយ​វា​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃនេះ មិនមែន​ថ្ងៃស្អែក​ទេ​”​។​

​ម៉ូ​ដែល​កូនកាត់ Prius ជំនាន់​ទី​៥ នេះ​នឹង​ដាក់​លក់​ក្នុង​រដូវរងា​នេះ​ដំបូង​នៅក្នុង​ប្រទេស​ជប៉ុន បន្ទាប់មក​គឺ​សហរដ្ឋ​អាម៉េរិក​។ ម៉ូ​ដែល​សាក​ភ្លើង​នឹង​វាយលុក​ទីផ្សារ​នៅ​ឆ្នាំក្រោយ នេះ​បើ​យោង​តាម​ក្រុម​​ហ៊ុន Toyota Motor Corp ។ តម្លៃ​មិន​ត្រូវបាន​ប្រកាស​ទេ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាន​ប្តូរ​អាគុយ​នី​កែ​ល​ដែក​អ៊ី​ឌ្រី​ត (nickel-metal-hydride) ចាស់​សម្រាប់​អាគុយ​លី​ចូម​អ៊ី​យ៉ុង (lithium-ion) តូច​ជាង​មុន​និង​ស្រាល​ជាង​មុន​។ លទ្ធផល​គឺ​នឹង​ធ្វើឱ្យ​មាន​កម្លាំង​សេះ​កើន​ជិត​ទ្វេដង ល្បឿន​លឿន​ជាង​មុន និង រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​មុន ៥០ ភាគរយ​។​

​រថយន្ត Prius ដែល​ដាក់​លក់​ដំបូង​ក្នុង​ឆ្នាំ ១៩៩៧ ប្តូរ​ទៅ​មក​រវាង​ម៉ាស៊ីន​សាំង​និង​ម៉ូទ័រ​អគ្គិសនី ដើម្បី​ផ្តល់​នូវ​ការបើកបរ​ថាមពល​ស្អាត​ជា​ង​ម៉ូ​ដែល​ដែល​មាន​ម៉ាស៊ីន​ចំហេះ​ទូទៅ​៕

រថយន្ត Prius ស៊េរី​២០២៣ ស្អាតទេបងប្អូន