ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ​នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្សារបូរីជ័យ ចម្ការតាដោក ភូមិចម្ការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី មានពិធីប្រកាសសមាសភាព ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះជួយមូលដ្ឋាន​នៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសនោះ លោក លី សារី (អភិបាលរងខេត្ត) សមាជិកគណបក្សខេត្ត ត្រូវបានតែងតាំងជាប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយ ស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ (អភិបាលស្រុក) ជាអនុប្រធានអចិន្ត្រៃយ៍ និងអនុប្រធាន សមាជិក ចុះជួយស្រុក និង ប្រធាន-អនុប្រធាន សមាជិក រាប់រយនាក់ ចុះជួយឃុំទាំង ១៣ ឃុំ ។

រីឯសមាសភាពគណៈបញ្ជាការ ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ២០២៣ មានលោក គោ​ ស៊ុំសារឿត (តំណាងរាស្ត្រ) ជាប្រធាន និងអនុប្រធាន មួយចំនួន ។

លោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ​ខេត្តបន្ទាយមានជ័យ បានណែនាំ ដល់មន្ត្រីក្រុមការងារ ខិតខំបំពេញការងារ តាមតួនាទី ភារកិច្ច ពិសេសចូលរួមធ្វើឱ្យមានជ័យជម្នះ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ដោយឡែក កាលពីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាការ គណបក្សប្រជាជនកម្ពុជា ស្រុកអូជ្រៅ ក៏មានរៀបចំពិធីប្រកា​សមាសភាព ក្រុមការងារ​គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះជួយមូលដ្ឋាន ស្រុកអូរជ្រៅ ផងដែរ​។

លោក ប្លែក វ៉ារី អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ទទួលជាប្រធាន ប្រចាំការ បានអានសេចក្តីសម្រេច នៃសមាសភាពក្រុមការងារ និងចួលរួម ដោយសមាជិក​សមាជិកា ស្រុក ឃុំ ភូមិ ។ ក្នុងនោះ លោក លី សុវណ្ណារិទ្ធ (អភិបាលរងខេត្ត) សមាជិកគណបក្សខេត្ត ត្រូវបានតែងតាំងជាប្រធាន ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូរជ្រៅ លោក កែវ តារារស្មី (អភិបាលស្រុក) ជាអនុប្រធានអចិន្ត្រៃយ៍ និងអនុប្រធាន សមាជិកចុះជួយស្រុក។ ប្រធាន-អនុប្រធាន សមាជិក រាប់រយនាក់ ចុះជួយឃុំទាំង ៧ ឃុំ ។

រីឯសមាសភាពគណៈបញ្ជាការ ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំអ តំណាងរាស្ត្រឆ្នាំ២០២៣ មានលោកស្រី នួម សូភ័ណ្ឌ (តំណាងរាស្ត្រ) ជាប្រធាន និងអនុប្រធានមួយចំនួន ៕/V