ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​បដិសេធ​ចំពោះ​ការផ្សព្វផ្សាយ វីដេអូ​ឃ្លី​ប នៅលើ​បណ្ដាញ​សង្គម ដោយបាន​យក​វីដេអូ​ឃ្លី​ប ចាស់​តាំងពី​ជាង ៦ ឆ្នាំមុន មក​ចែកចាយ​ជាថ្មី ក្នុង​គោលបំណង វាយប្រហារ និង​បង្ខូច​កិត្តិយស​មន្ត្រី​ស្ថានទូត និង​បាន​អំពាវនាវ ឱ្យ​អាជ្ញា​ធរមាន សមត្ថកិច្ច ចាត់វិធានការ​ច្បាប់ លើ​ជន​ទុច្ចរិត ដែល​បានធ្វើការ​ផ្សព្វផ្សាយ​។​

​ការបដិសេធ​នេះ បានធ្វើ​ឡើ​បន្ទាប់ពី​ក្រុម​ជន​អគតិ​មួយចំនួន បាន​បង្ហោះ​ផ្សព្វ ផ្សាយ​វីដេអូ​ឃ្លី​ប របស់​ស្ត្រី​ម្នាក់ នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​និយាយ​ប្រមាថ មាក់ងាយ​លើ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ វីដេអូ​ឃ្លី​ប​ដែល​ក្រុម ជន​អគតិ យកមក​បង្ហោះ តាម​បណ្តាញ​សង្គម គឺ​បាន​កើតឡើង តាំងពី ៦ ឆ្នាំមុន​មកម្ល៉េះ​។​

​យោងតាម​សេចក្តីប្រកាស​បដិសេធរ​បស់ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បានចេញ​សេចក្តីប្រកាស​បដិសេធ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ជម្រាបជូន​ដល់​សាធារណជន ប្រជាពលរដ្ឋ សិស្ស​/​និស្សិត ពលករ​/​ពល​ការី​នី ដែល​កំពុងស្នាក់នៅ សិក្សា និង​ធ្វើការ នៅ​ប្រទេស​ម៉ាឡេស៊ី ជ្រាបថា ថ្មីៗ​នេះ មាន​ជន​ទុច្ចរិត បាន​បង្ហោះ​ផ្សព្វផ្សាយ វីដេអូ​ឃ្លី​ប នៅលើ បណ្ដាញ​សង្គម ដោយបាន​យក​វីដេអូ​ឃ្លី​ប ចាស់​តាំងពី​ជាង ៦ ឆ្នាំមុន មក​ចែកចាយ​ជាថ្មី ក្នុង​គោលបំណង វាយប្រហារ និង​បង្ខូច​កិត្តិយស មន្ត្រី​ស្ថានទូត​។​

​ជាមួយគ្នានេះ ស្ថាន​ឯកអគ្គរាជទូត សូម​បដិសេធ​ការផ្សព្វផ្សាយ​នេះ និង​សូម​អំពាវ នាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​ច្បាប់ លើ​ជន​ទុច្ចរិត ដែល​បាន ផ្សព្វផ្សាយ​នេះ​៕/V​