សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​សាច់​ប៉ា​តេ​មួយកន្លែង

1050
ចែករម្លែក

ដោយៈចាន់តូ/​ភ្នំពេញៈទីតាំង​សិ​ប្បក​ម្ម​ផលិត​សាច់​ប៉ា​តេ​មួយកន្លែង ក្នុងភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ ដែល​បង្កឲ្យមាន ការសង្ស័យអំពី​គុណភាព សុវត្ថិភាពនោះកាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​​កម្លាំងចម្រុះ ដែល មាន សាខា​កាំកុងត្រូល តែ​ពុំមាន​វត្តមានសមត្ថកិច្ច​មូលដ្ឋាន​ឡើយបានចុះពិនិត្យសិប្បកម្មសាច់​ប៉ា​តេដែលមាន យី​ហោ ភ្នំពេញ​៣១០ ស្ថិតនៅតាម ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែ​ក្អម ខណ្ឌ​សែន​សុខ ។​

​ក្នុង​ប្រតិបត្តិការ​របស់កាំកុងត្រូល រួមជាមួយ​​លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ប៉ុន្តែលទ្ធផលយ៉ាងណានោះពុំត្រូវបានផ្តល់ព័ត៌មានដល់​អ្នក​កាសែតទេហើយអ្នកកាសែតក៏មិនត្រូវបាន អនុញ្ញាតឲ្យចូលរួមដែរ៕MN

ទីតាំងផ្សាយពាណិជ្ជកម្ម