តុលាការ​ឃុំខ្លួន​មេក្លោង​ជួញដូរ​និង​រក្សាទុក​គ្រឿងញៀន​ជាង​១៦​គីឡូក្រាម

969
ចែករម្លែក

​ដោយ : ​ស​រិ​ទ្ធ​/ ​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​៤​ ខែកក្កដា ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​​ឃុំខ្លួន​បុរស​ម្នាក់ ​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​រក្សាទុក​គ្រឿងញៀន​ជាង​១៦​គីឡូក្រាម ​ដាក់​ពន្ធនាគា​រ ​​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន ​និង​មេក្លោង​ជា​បន្តទៀត​។​

​បុរស​រូបនេះ​ឈ្មោះ ម៉េង រតនា ហៅ​ខ្វៃ អាយុ​៤១​ឆ្នាំ​ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១​ ខែកក្កដា​ នៅ​ចំណុច​ដងផ្លូវ​ក្បែរ​ស្ថានទូត​ចិន ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ជា​លទ្ធផល​រឹបអូស​គ្រឿងញៀន​ជាង​១៦​គីឡូក្រាម​។​ ក្នុងនោះ​មាន​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE ) ទម្ងន់​១៥​គីឡូក្រាម​៨១២៦៩​ក្រាម​និង​ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​(Heroine)៧០១.៧៤​ក្រាម​។​

​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ មានការ​បញ្ជា​ដឹកនាំ​ដោយផ្ទាល់ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន «​ក​៦» ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហម គ​ន្ធី នាយករង​មន្ទីរ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម