​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប៉ូឡូញ​ដែល​ជា​សមាជិក​អង្គការ​ណា​តូ​មួ​យ​និង​ប្រធាន​សម្ពន្ធភាព​យោធា​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា​ថា ការវាយប្រហារ​ដោយ​កាំជ្រួច​មួយ​ចូល​ដីស្រែ​ប៉ូឡូញ​​មួយ​ដែល​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​កាលពី​ថ្ងៃ​អង្គារ​នោះ ទំនង​ជា​ការ​បាញ់​ដោយ​អ​ចេតនា​និង​ប្រហែល​ចេញ​ពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែន​។​

​រំលឹកថា រុស្ស៊ី​បាន​បាញ់​ផ្លោង​ដាក់​បណ្តា​ទីក្រុង​អ៊ុយ​ក្រែន​ចំពេល​កាំជ្រួច​មួយ​បាន​ធ្លាក់​ចូល​ភូមិ​ប៉ូឡូញ​មួយ​នៅក្បែរ​ព្រំដែន​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​និង​ប្រធានាធិបតី​ប៉ូឡូញ​បាន​អះអាងថា ប្រព័ន្ធ​កាំជ្រួច​S-300​សម័យ​សូវ​វៀត​ទំនងជា​ត្រូវ​កងកម្លាំង​អ៊ុយ​ក្រែន​ប្រើ​ដើម្បី​បាញ់ទម្លាក់​កាំជ្រួច​រុស្ស៊ី តែ​រាល​ចូល​អ៊ុ​យក្រែន​។​

​ប្រធានាធិបតី​ប៉ូឡូញ​លោក អង់​ដ្រេ ឌូ​ដា​(Andrzej Duda)​បាន​និយាយថា​« ក្រុម​ការពារ​ដែនអាកាស​អ៊ុយ​ក្រែន​បានបាញ់​កាំជ្រួច​ទៅកាន់​ទិស​ផ្សេងៗ និង​ប្រហែល​ខ្លាំងណាស់​ដែល​កាំជ្រួច​មួយ​ធ្លាក់​​ចូល​ក្នុង​ទឹកដី​ប៉ូឡូញ​។​គ្មានអ្វី​ត្រូវ​បញ្ជាក់ថា​វា​ជា​ការវាយប្រហារ​ដោយ​ចេតនា​លើ​ទឹកដី​ប៉ូឡូញ​ទេ​»​។​

​ចំណែក​អគ្គលេខា​ង​អង្គការ​ណា​តូ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក​(Jens Stoltenberg)​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ព្រុច​សែល​នៃ​សម្ពន្ធភាព​យោធា​ដែលមាន​៣០​ប្រទេស​នេះ​បាន​បន្ទរ​ការរកឃើញ​ជំ​​ហាន​ដំបូងៗ​របស់​ប៉ូឡូញ ទោះ​ជា​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក ហ្សេ​ឡេន​ស្គី ជំទាស់​និង​បាន​ស្នើសុំ​អោយ​ស៊ើបអង្កេត​បន្ថែម​។​

​ទោះជា​យ៉ាងណា​លោក​ស្តូល​ថិ​ន​ប៊ឺក​បាន​និយាយថា​«​នេះ​មិនមែន​ជា​កំហុស​របស់​អ៊ុយ​ក្រែនទេ ។​រុស្ស៊ី​ទទួលខុសត្រូវ​»​។​

​ការបារម្ភ​អំពី​ការ​រាលដាល​សង្គ្រាម​ចូល​ក្នុង​ប្រទេស​ជា​សមាជិក​ណា​តូ​ដោយសារ​កាំជ្រួច​រុស្ស៊ី​ត្រូវ​រលាយ​ក្រោយ​ការអះអាង​របស់​អគ្គលេខា​អង្គការ​ណា​តូ​(​រូប​) ប៉ូឡូញ និង​អាម៉េរិក​

​លោក​ហ្សេ​ឡេន​ស្គី​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា លោក​គ្មាន​មន្ទិល​ទេ​អំពី​របាយការណ៍​ដែល​លោក​បាន​ទទួល​ពី​ពួក​មេបញ្ជាការ​ដែលថា​«​វា​មិនមែន​ជា​កាំជ្រួច​របស់​យើង​ទេ​។​មន្ត្រី​អ៊ុយ​ក្រែ​នគួរ​ត្រូវបាន​​អនុញ្ញាត​អោយ​ចូល​ទៅ​កាន់​កន្លែងកើតហេតុ​និង​ចូលរួម​ការស៊ើបអង្កេត​»​។​

​កាលពី​ថ្ងៃ​អង្គារ​លោក​បាន​ហៅ​ការវាយប្រហារ​ដោយ​កាំជ្រួច​នេះ​ថា​ជា​«​ការបង្កើន​សង្គ្រាម​ដ៏​សំខាន់​ណាស់​»​មួ​យ​និង​សុំអោយ​អង្គការ​ណា​តូ​ចាត់វិធានការ​តប​លើ​រុស្ស៊ី​។​

​នៅមុន​ប៉ូឡូញ​និង​ណា​តូ​ចេញ​ការ​វាយ​តំលៃ​របស់​ខ្លួន ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​និយាយថា​កាំជ្រួច​នេះ​«​ទំនងជា​មិន​មែន​បាញ់​ចេញពី​រុស្ស៊ី​»​តែ​លោក​បាន​បន្ថែមថា​«​ខ្ញុំ​នឹង​ធានា​ស្វែង​​រក​អោយ​ឃើញ​អ្វី​បាន​កើត​ឡើង​អោយ​ពិតប្រាកដ​»​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា មិន​មាន​ការវាយប្រហា​រ​របស់​រុស្ស៊ី​ចូល​ក្បែរ​ព្រំដែន​អ៊ុ​យក្រែន​-​ប៉ូឡូញ​ទេ​កាលពី​ថ្ងៃ​អង្គារ​ហើយ​វិមាន​ក្រឹម​ឡាំង​របស់​រុស្ស៊ី​បាន​ថ្កោល​ទោ​ការអះអាង​ដំបូង​​ដែលថា កាំជ្រួច​រុស្ស៊ី​ធ្លាក់​ចូល​ក្នុង​ភូមិ​ប៉ូឡូញ​និង​បាន​ចាត់ទុក​ប្រតិកម្ម​របស់​លោកបៃ​ដិនថា​«​មាន​លក្ខណៈ​វិជ្ជាជីវៈ​ជាង​»​។​

​នៅ​អឺរ៉ុប សមាជិក​អង្គការ​ណា​តូ​បាន​អំពាវនាវ​អោយ​មាន​ការស៊ើបអង្កេត​ពេញលេញ​មួ​យ​និង​បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​។​

​ផ្នែក​ជាច្រើន​នៃ​ប្រទេស​អ៊ុ​យក្រែន បាននិងកំពុង​គ្មាន​ចរន្តអគ្គិសនី​ប្រើ​ក្រោយ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​លើ​ទីក្រុង​ជា​ច្រើន​។​លោក​ហ្សេ​ឡេន​ស្គី បាន​និយាយថា មនុស្ស​ប្រមាណ​១០​លាន​នាក់​គ្មាន​​អគ្គិសនី​ប្រើ​ទេ តែ​កាល​ពី​យប់មិញ​បាន​សរសេរ​បង្ហោះ​ថា​មនុស្ស​៨​លាន​នាក់​បាន​មាន​ភ្លើង​ប្រើ​ឡើងវិញ​។​ការវាយប្រហារ​មុនៗ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពលរ​បស់​ប្រទេស​អស់​ប្រមាណ​៤០​ភាគរយ​៕

ប៉ូលិសប៉ូឡូញស្វែងរកបំណែកកាំជ្រួចដែលធ្លាក់ចូលក្នុងស្រែក្នុងភូមិប៉ូឡូញមួយក្បែរព្រំដែនអ៊ុយក្រែនកាលពីថ្ងៃ១៦វិច្ឆិកា