ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សូម​ចូលរួម​រាប់​ថយក្រោយ (Count Down) ទាំងអស់គ្នា​​ព្រោះ​នៅសល់តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​ថ្ងៃទី​២០ ខែវិច្ឆិកា​ព្រឹត្តិការណ៍ FIFA World Cup 2022 នឹង​ចាប់ផ្តើម​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​ហើយ​។​

​ម្ចាស់ផ្ទះ​កាតា នឹង​បើកឆាក​ប្រកួត​មុនគេ​ទល់នឹង​ក្រុម​មកពី​តំបន់​អាមេរិក​ឡាទីន អេក្វាទ័រ​នា​ម៉ោង​យប់​ថ្ងៃអាទិត្យ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២​ម៉ោង​នៅ​កម្ពុជា​។ ទាំង​៣២​ប្រទេស​ដែល​ត្រៀម​ចូលរួម​យុទ្ធនាការ​៤​ឆ្នាំ​ម្តងនេះ​សុទ្ធតែ​បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​សរុប​ទាំង​២៦​នាក់​​រួចរាល់​ជាមួយ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ពាន​ធំ​លំដាប់​ពិភពលោក​ផងដែរ ដោយ​អវត្តមាន​តែ​ជើង​
​ខ្លាំង​នៅ​អឺរ៉ុប​អ៊ីតាលី​មួយគត់​ដែល​ធ្លាប់​ឈ្នះ​ពាន World Cup បាន​៤​ដង​ច្រើនជាងគេ​នៅ​អឺរ៉ុប​ស្មើ​ជាមួយ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​នោះ​។​

​បណ្តា​ក្រុម​មកពី ៥​តំបន់ និង​ចែកចេញជា ៦​សហព័ន្ធ​ធំៗ​នោះ គឺ​ត្រូវបាន​ចែកចេញជា ៨​ពូ​ល ដោយ​ក្នុង ១​ពូ​ល​មាន ៤​ក្រុម និង​ក្រុម​លេខ​១ និង​លេខ​២ ក្រោយ​បញ្ចប់​ប្រកួត​សន្សំ​ពិន្ទុ ៣​ប្រកួត​នឹងត្រូវ​ឡើងទៅ​ប្រកួត​វគ្គ​ខ្វែង​១៦​ក្រុម​គ្រា​ដែល​ក្រុម​លេខ​៣ និង​លេខ​៤​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ ជាមួយនឹង​កញ្ចប់​ថវិកា​ដែល​ត្រូវបាន​កំណត់ដោយ​សហព័ន្ធ​អន្តរជាតិ FIFA​។​​បារាំង ជា​ក្រុម​ជើងឯក​ចុងក្រោយ​គេ​ជំនា​ន់ទី​២១ នៃ FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី ដែល​បាន​យកឈ្នះ​ក្រុម​នៅ​អឺរ៉ុប​ដូចគ្នា ក្រូ​គឺ​អាត​ក្នុង​លទ្ធផល ៤​ទល់នឹង​២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​សុទ្ធសឹងតែ​បាន​ឡើងមក​វគ្គ​៣២​ក្រុម​នេះ​។​​ថវិកា​ប្រមាណ ២២៩​ពាន់​លាន​ដុល្លារ​ដែលជា​ទំហំ​ការប៉ាន់ស្មាន ដែល​ប្រទេស​កាតា ចំណាយ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំ​២០២២​នេះ​។ទំហំ​ទឹកប្រាក់​នេះ រួមបញ្ចូល​ទាំង​ការសាងសង់​កីឡដ្ឋាន​បាល់ទាត់​ថ្មីៗ ចំនួន​៧​កន្លែង ការសាងសង់​រទេះភ្លើង​មេត្រូ​ភ្ជាប់​ពី​កីឡដ្ឋាន​បាល់ទាត់​នីមួយៗ​ការសាងសង់​អាកាសយា​ន​ដ្ឋា​ន មន្ទីរពេទ្យ សណ្ឋាគារ និង​ផ្សារ​ទំនើប​។

សូមជម្រាបថា បើ​ប្រៀបធៀប​នឹង​ទឹកប្រាក់ ដែល​ប្រទេស​រុ​ស្ស៉ី​រៀបចំ​World Cup​នៅ​ឆ្នាំ​២០១៨​គឺ​ចំណាយ​ត្រឹមតែ​១១,៦​ពាន់​លាន​ដុល្លារ​​ប៉ុណ្ណោះ​៕​