​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​មកដល់​ប្រទេស​កាតា​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​១៥​វិច្ឆិកា​នៅមុន​ការប្រកួត FIFA World Cup ដែល​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​។​

​ក្រុមកីឡា​ករទាំង ២៦ នាក់​របស់​លោក ហ្គា​រ៉េត សៅ​ហ្គេត (Gareth Southgate) បាន​ចាកចេញ​ពី​ទីក្រុង​បឺ​មីង​ហ៊ែ​ម (Birmingham) កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ហើយ​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​​បន្ទាប់​នៅ​ឯ​ជំរំ​ហ្វឹកហាត់​របស់​ពួកគេ​នៅ​ជិត​ទីក្រុង​ដូ​ហា មុន​ពេល​ការប្រកួត​បើកឆាក​របស់​ពួកគេ​។​

​អង់គ្លេស​ត្រូវ​ប៉ះ​អ៊ីរ៉ង់​ក្នុង​ពូ​ល B នៅ​ថ្ងៃ​ចន្ទ ទី ២១ ខែវិច្ឆិកា មុន​ពេល​ប្រកួត​ប៉ះ​សហរដ្ឋ​អាម៉េរិក​និង​វែល​។​

​ប្រធាន​ក្រុម ហា​រី ខេន (Harry Kane) បាន​និយាយថា “​ក្តីរំភើប​កំពុង​ពូនផ្តុំ​ក្នុងចំណោម​អ្នក​រាល់គ្នា​។ យើង​រីករាយ​ដែល​បាន​មក​ទីនេះ ហើយ​ទន្ទឹងរង់ចាំ​ការ​ចេញ​នៅ​ទីលាន​ហ្វឹកហាត់​”​។​

​លោក​សៅ​ហ្គេត​បាន​បន្ថែមថា “​សម្រាប់​កីឡាករ​គ្រប់​រូប​និង​អ្នក​ចាត់ការ​ទូទៅ​គ្រប់​រូប វា​គឺជា​ចំណុច​កំពូល​នៃ​បាល់ទាត់​ពិភពលោក ដូច្នេះ​យើង​ពិតជា​ទន្ទឹងរង់ចាំ​សាកល្បង​សមត្ថភាព​ខ្លួន​ឯង​នៅលើ​ឆាក​នោះ​”៕

​ក្រុម​អង់គ្លេស​ទៅដល់​កាតា​កាលពី​ថ្ងៃ​អង្គារ