​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យានអវកាស​មួយ​បាន​ហោះ​ឆ្ពោះទៅ​កាន់​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៥០​ឆ្នាំ​បន្ទាប់ពី​ការបាញ់​បង្ហោះ​លាន់​ដូច​ផ្គរលាន់​នៃ​​រ៉ុក្កែត​ដ៏​ខ្លាំង​បំផុត​របស់​ណា​សា ក្នុង​ការហាត់​សម​សម្រាប់​ការហោះហើរ​របស់​អវកាស​យានិក​។​

​គ្មាន​នរណា​ម្នាក់​នៅលើ​ជើងហោះហើរ​លើកដំបូង​នេះ​ទេ គឺមាន​តែ​ម៉ាណឺ​កាំង​ទំហំ​ប៉ុន​មនុស្សបី​ប៉ុណ្ណោះ​។ យាន​នេះ​ត្រូវ​ធ្វើដំណើរ​ទៅ​កាន់​គន្លង​ដ៏​ធំ​ទូលាយ​ជុំវិញ​ព្រះ​ចន្ទ​ហើយ​បន្ទាប់មក​នឹង​ត្រឡប់​មក​​ផែនដី​វិញ​ជាមួយនឹង​ការ​ទម្លាក់ខ្លួន​ចុះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​រយៈពេល​ប្រហែល​បី​សប្តាហ៍​ទៀត​។​

​បន្ទាប់​ពី​ការពន្យារពេល​ជាច្រើន​ឆ្នាំ​និង​ការចំណាយ​អស់​រាប់​ពាន់​លាន​ដុល្លារ រ៉ុក្កែត Space Launch System (SLS)​បាន​ហោះ​ឡើង​លើ​មេឃ ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណី​ឌី​លើ​កម្លាំង​រុញ ៨,៨ លាន​ផោន (៤ លាន​គីឡូក្រាម​) និង​ស្ទុះ​ក្នុង​ល្បឿន ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុងពេល​តែ​ប៉ុន្មាន​វិនាទី​។ យាន Orion ត្រូវ​គេ​ដាក់​នៅ​លើ​កំពូល​រ៉ុក្កែត​ហើយ​ក្រោយ​ហោះហើរ​តិច​ជាង​ពីរ​ម៉ោង​វា​បាន​​ចាកចេញ​ពី​គន្លង​ផែនដី​ឆ្ពោះទៅកាន់​ព្រះ​ចន្ទ​។​

​អ្នកគ្រប់គ្រង​ណា​សា លោក ប៊ី​ល នែ​ល​សុន (Bill Nelson) បាន​និយាយថា “​វា​ពិតជា​រំភើប​ហួសប្រមាណ​។ យើង​នឹង​ចេញ​ទៅ​រុករក​ឋានសួគ៌ ហើយ​នេះ​ជា​ជំហាន​បន្ទាប់​”​។​

​មនុស្ស​ប្រហែល ១៥.០០០ នាក់​បាន​ចោមរោម​មើល​នៅ​កន្លែង​បាញ់​បង្ហោះ ដោយមាន​រាប់ពាន់​នាក់​ទៀត​តម្រង់​ជួរ​នៅ​តាម​ឆ្នេរ​និង​ផ្លូវ​នៅ​ខាងក្រៅ​ក្លោងទ្វារ ដើម្បី​ធ្វើ​ជា​សាក្សី​រឿង​ភាគ​វគ្គ​បន្ត​ពី​កម្មវិធី Apollo ដែល​គេ​រង់ចាំ​ជា​យូរ​មក​របស់​ណា​សា នៅពេល​ដែល​អវកាសយានិក ១២ នាក់​បាន​ដើរ​នៅលើ​ព្រះ​ចន្ទ​ពី​ឆ្នាំ ១៩៦៩ និង ១៩៧២៕

យាន Orion ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រ៉ុក្កែត​យក្ស SLS កាលពី​ថ្ងៃ​ពុធ​