​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​វិច្ឆិកា​បាន​និយាយ​ថា​យោធា​របស់​ខ្លួន​នឹង​ឆ្លើយតប​ចំពោះ​សមយុទ្ធ​រួម​គ្នា​រវាង​អាម៉េរិក​និង​សម្ពន្ធមិត្ត​អោយ​«​កាន់តែ​ខ្លាំងក្លា​​ឡើង​»​និង​បាន​ចោទប្រកាន់​អាម៉េរិក​និង​សម្ពន្ធមិត្ត​ក្នុង​ថា បង្ក​វិបត្តិ​សន្តិសុខ​ក្នុង​តំបន់​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក ចូ សុន ហ៊ូ​យ​(Choe Son Hui)​បាន​វាយប្រហារ​រិះគន់​ជំនួប​កំពូល​ត្រីភាគីរ​វា​ង​អាម៉េរិក ជប៉ុន​និង​កូរ៉េខាងត្បូង ដែល​ក្នុងអំឡុង​ជំនួប​នេះ​មេដឹកនាំ​ទាំង​បី​​បាន​រិះគន់​ការសាកល្បង​សព្វាវុធ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​និង​បាន​សន្យា​ធ្វើ​កិច្ច​សហការ​សន្តិសុខ​កាន់តែ​ធំ​ឡើង​។​

​លោកចូ បាន​និយាយ​ថា​សមយុទ្ធ​យោធា​រួមគ្នា​របស់​ប្រទេស​ទាំង​បី​កាលពី​ពេល​ថ្មីៗ​បរាជ័យ​ក្នុងការ​ទប់​សកម្មភាព​កូរ៉េខាងជើង តែ​វា​កាន់តែ​ពូនផ្តុំ​បង្ក​វិបត្តិ​សន្តិសុខ​ផ្ទាល់រ​បស់​ពួកគេ ហើយ​អំពើ​ដូច្នេះ​​នឹង​នាំមក​«​ប​តិក​ម្ម​ត​បកាន់តែ​ខ្លាំងក្លា​ជាង​មុន​»​។​

​ចូ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​KCNA​ថា «​អាម៉េរិក​ត្រូវ​ដឹងខ្លួន​ថា ខ្លួន​កំពុង​លេង​ល្បែង​ដែល​នៅ​ទីបំផុត​នឹង​ស្តាយក្រោយ​។​ជំនួប​កំពូល​ត្រី​​ភាគី​រវាង​អាម៉េរិក​និង​សម្ពន្ធមិត្ត​កាលពី​ពេល​ថ្មីៗ​នឹង​នាំ​ទៅកាន់​ស្ថានការណ៍​កាន់តែ​មិន​អាច​ទស្សន៍ទាយ​បាន​ឡើង​»៕

​កូរ៉េ​ខាងជើង​កាលពី​ពេល​ថ្មីៗ​បាន​បាញ់​កាំជ្រួច​និង​កាំភ្លើង​ធំ​រាប់រយ​គ្រាប់​ចូល​ក្នុង​សមុទ្រ​ដើម្បី​ប្រតិកម្ម​នឹង​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​