​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​វិច្ឆិកា​នេះ​ថា កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​មួយ​គ្រាប់​នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​រដ្ឋមន្ត្រី​ការ​​បរទេស​នៃ​ប្រទេស​កុំម្មុយនីស្ត​ឯកោ​នេះ​ព្រមាន​ចាត់វិធានការ​យោធា​កាន់តែខ្លាំង​ជាង​មុន​ជា​ការឆ្លើយតប​នឹង​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​អាម៉េរិក​និង​សម្ពន្ធមិត្ត​ក្នុង​តំបន់​របស់​ខ្លួន​។​

​នាយសេនាធិការ​ចំរុះ​របស់​កងទ័ព​កូរ៉េខាងត្បូង​បាន​និយាយថា «​កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​មិន​ប្រាកដ​ជា​ប្រភេទ​អ្វីមួយ​ចូល​ក្នុង​សមុទ្រ​ជប៉ុន​»​។​

​មុន​នេះ​នៅ​សប្តាហ៍​នេះ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​ពិភាក្សា​អំពី​ការបាញ់​កាំ​ជ្រួច​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង​ជាមួយ​សម​ភាគី​ចិន​នៅ​កោះ​បាលី ក្រៅ​ជំនួប​G20​និង​មុននេះ​កាល​​ពី​សប្តាហ៍​មុន​លោក​បាន​ពិភាក្សា​ត្រីភាគី​ជា​មួយ​មេដឹកនាំ​កូរ៉េខាងត្បូង​និង​ជប៉ុន​នៅក្រៅ​ជំនួប​កំពូល​ប្រចាំ​តំបន់​នៅ​កម្ពុជា​ដើម្បី​រិះរក​វិធី​ទប់ទល់​នឹង​កូរ៉េខាងជើង​ដែល​កាន់តែ​ព្រហើន​។​

​កាលពី​សប្តាហ៍​មុន​លោកបៃ​ដិនបាន​ពិភាក្សា​ត្រីភាគី​ជា​មួយ​មេដឹ​ក​នាំ​កូរ៉េខាងត្បូង​និង​ជប៉ុន​នៅក្រៅ​ជំនួប​កំពូល​ប្រចាំ​តំបន់​នៅ​កម្ពុជា​ដើម្បី​រិះរក​វិធី​ទប់ទល់​នឹង​កូរ៉េខាងជើង​ដែល​កាន់តែ​ព្រហើន​

​មេដឹកនាំ​អាម៉េរិក​បាន​ជំរុញ​អោយ​ចិន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​កុំអោយ​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ​របស់ខ្លួន ។​កាលពី​ថ្ងៃអាទិត្យ​លោកបៃ​ដិ​ន​ក៏បានពិភាក្សា​ជាមួយ​នាយ​​ក​រដ្ឋមន្ត្រី​ជប៉ុន​ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា និង​សម​ភាគី​កូរ៉េខាងត្បូង យូ​ន ស៊ុក​យ៉ូល ដើម្បី​រក​វិធី​ដោះស្រាយ​ការ​គំរាម​ពី​កូរ៉េខាងជើង​។​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​វិច្ឆិកា​បាន​និយាយ​ថា​យោធា​របស់​ខ្លួន​នឹង​ឆ្លើយតប​ចំពោះ​សមយុទ្ធ​រួម​គ្នា​រវាង​អាម៉េរិក​និង​សម្ពន្ធមិត្ត​អោយ​«​កាន់តែ​ខ្លាំងក្លា​ឡើង​»​និង​បាន​ចោទប្រកាន់​​អាម៉េរិក​និង​សម្ពន្ធមិត្ត​ក្នុង​តំបន់​ថា បង្ក​វិបត្តិ​សន្តិសុខ​ក្នុង​តំបន់​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក ចូ សុន ហ៊ូ​យ​(Choe Son Hui)​បាន​វាយប្រហារ​រិះគន់​ជំនួប​កំពូល​ត្រីភាគីរ​វា​ង​អាម៉េរិក ជប៉ុន​និង​កូរ៉េខាងត្បូង ដែល​ក្នុងអំឡុង​ជំនួប​នេះ​មេដឹកនាំ​ទាំង​បី​​បាន​រិះគន់​ការសាកល្បង​សព្វាវុធ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​និង​បាន​សន្យា​ធ្វើ​កិច្ច​សហការ​សន្តិសុខ​កាន់តែ​ធំ​ឡើង​។​

​លោកចូ បាន​និយាយ​ថា​សមយុទ្ធ​យោធា​រួមគ្នា​របស់​ប្រទេស​ទាំង​បី​កាលពី​ពេល​ថ្មីៗ​បរាជ័យ​ក្នុងការ​ទប់​សកម្មភាព​កូរ៉េខាងជើង តែ​វា​កាន់តែ​ពូនផ្តុំ​បង្ក​វិបត្តិ​សន្តិសុខ​ផ្ទាល់រ​បស់​ពួកគេ ហើយ​អំពើ​ដូច្នេះ​​នឹង​នាំមក​«​ប​តិក​ម្ម​ត​បកាន់តែ​ខ្លាំងក្លា​ជាង​មុន​»​។​

«​ការសុំ​ផ្តល់​ការការពារ​កាន់តែ​ធំ​ជាង​មុន​ពី​អាម៉េរិក​និង​សកម្មភាព​យោធា​កាន់តែ​កើនឡើង​រាល់ថ្ងៃ​របស់​កងកម្លាំង​សម្ពន្ធមិត្ត​ជុំវិញ​ឧបទ្វីប​កូរ៉េ​ជា​អំពើ​ឆ្កួតៗ​។​អាម៉េរិក​កាន់តែ​ពង្រឹង​សម្ពន្ធភាព​សន្តិ​​សុខ​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​និង​សេ​អ៊ូ​ល​ពេលណា ការឆ្លើយតប​យោធា​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​កាន់តែ​ខ្លាំងក្លា​ឡើង​ពេលនោះ​»​។​

​ពួក​អ្នកជំនាញការ​បាន​និយាយ​ថា​ការបាញ់​កាំជ្រួច​កាលពី​ថ្ងៃ​១៧​វិច្ឆិកា ត្រូវ​រៀបចំ​ធ្វើឡើង​ចំ​ពេល​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ចេញ​សេចក្តីថ្លែងការណ៍​ព្រមាន​៕

​កូរ៉េខាងជើង​បាញ់​កាំជ្រួច​ក្រោយ​ចេញ​សេចក្តីថ្លែងការណ៍​ព្រមាន​អាម៉េរិក និង​សម្ពន្ធមិត្ត​។​មុន​នេះ​ក្នយង​ខែវិច្ឆិកា កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ជា​ច្រើន​គ្រាប់​រួម​មាន​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​មួយ តែ​​ទំនង​ជា​បរាជ័យ​ក្នុង​ពេល​ហោះ​