ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខា សាលាឆ្លុះបញ្ចាំង ស្ដីពីសមិទ្ធផលគម្រោង និងភស្តុតាង នៃការស្ទាបស្ទង់មតិ មូលដ្ឋានរបស់គម្រោងទប់ស្កាត់ និងការកាត់បន្ថយអំពើហិង្សា លើកុមារ និងស្រ្តី តាមរយៈការបង្កើនការចូលរួមរបស់បុរស។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី តុង ណារី សមាជិក ក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះកិច្ចការស្រ្តីខេត្ត និងលោក លោកស្រី តំណាងក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ព្រមទាំងសមាជិក សមាជិកា មកពីបណ្តាក្រុង ស្រុក ក្នុងខេត្ត ផងដែរ ។

នាឱកាសនេះ លោក ស៊្រន សំឫទ្ធី បានមានប្រសាសន៍ថាៈ សិក្ខាសាលា ឆ្លុះបញ្ចាំង ស្ដីពីសមិទ្ធផលគម្រោង និងភស្តុតាង នៃការស្ទាបស្ទង់មតិមូលដ្ឋាន របស់គម្រោងទប់ស្កាត់ និងការកាត់បន្ថយអំពើហិង្សា លើកុមារ និងស្រ្តី នៅខេត្តកំពង់ឆ្នាំង តាមរយៈការបង្កើនការចូលរួមរបស់បុរស ក្នុងគោលបំណង ធ្វើបទបង្ហាញ និងការឆ្លុះបញ្ចាំងពីលទ្ធផល នៃការអង្កេតដើមគ្រា របស់គម្រោង ឆ្លុះបញ្ចាំង និងចែករំលែក នូវសមិទ្ធផលសម្រេចបាន បញ្ហាប្រឈមដំណោះ ស្រាយ មេរៀនបទពិសោធន៍ និងអនុសាសន៍ ដើម្បីអនុវត្តផែនការសកម្មភាព សម្រាប់អនុវត្ត ឆ្នាំ២០២២-២០២៣ ។

លោកមានប្រសាសន៍បន្តថាៈ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៍ឈ្លាសវៃ ប្រកបដោយកិត្ដិបណ្ឌិត តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ និងនយោបាយឈ្នះ ឈ្នះ ប្រជាពលរដ្ឋ ទទួលបាននូវសុខសន្តិភាព ស្ថេរភាពយ៉ាងរឹងមាំ មានការគោរពសិទ្ធិ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិតេយ្យ។

លោកសង្ឃឹមថា សិក្ខាសាលាថ្ងៃនេះ នឹងដំណើរដោយរលូន និងទទូលបាន ជោគជ័យ តាមការរំពឹងទុក ហើយក៏ជាវេទិកាមួយ ដើម្បីធ្វើការចែករំលែក ចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ថ្មីៗ ពីគ្នាទៅវិញទៅមក ក្នុងគោលដៅរួមគ្នា ទប់ស្កាត់ និងការកាត់បន្ថយអំពើហិង្សាលើកុមារ និងស្រ្តី តាមរយៈការបង្កើន ការចូលរួមរបស់បុរស៕/V-PC