​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ បាន​និយាយ​អំពី​ការស្លាប់​ដ៏​សោកនាដកម្ម​របស់​កូនប្រុស​របស់​គាត់​គឺ អេន​ជែល (Angel) និង​របៀប​ដែល​ការគាំទ្រ​ពី​គ្រួសារ​រាជវង្ស អ្នកគាំទ្រ​របស់​គូ​ប្រជែង និង​ដៃគូ ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេស (Georgina Rodriguez) បាន​ជួយ​គាត់​ឱ្យ​ត្រឡប់​មក​លេង​បាល់ទាត់​វិញ​យ៉ាង​លំបាក​។​

​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គាល់ និង​ដៃគូ រ៉ូ​ឌ្រី​ហ្គេស អាយុ ២៨ ឆ្នាំ​បាន​លាតត្រដាង​ថា កូនប្រុស​ដែល​ទើប​នឹង​កើត​របស់​ពួក​គេ​ឈ្មោះ អេន​ជែល បាន​ស្លាប់​អំឡុង​ពេល​កើត​នៅ​ថ្ងៃទី ១៨ ខែ​មេសា​ប៉ុន្តែ​កូនស្រី​​ភ្លោះ​របស់គេ ឈ្មោះ បែ​ល​ឡា (Bella) បាន​រួច​ជីវិត​។​

​វា​បាន​នាំ​ឱ្យ​មក​នូវ​លំហូរ​ការគាំទ្រ​ពី​ខាងក្នុង​និង​ខាងក្រៅ​ការប្រកួត ហើយ​អ្នកគាំទ្រ Liverpool​បាន​ច្រៀង​នៅ​នាទី​ទី ៧ នៃ​ការប្រកួត ថា “​អ្នក​នឹង​មិន​ដើរ​តែឯង​ទេ​”​។​

​រ៉ូ​ណាល់ដូ​ក៏​បាន​ទទួល​លិខិត​ពីរាជវង្សានុវង្ស​អង់គ្លេស​ផងដែរ​។​

​រ៉ូ​ណាល់​ដូ នៅក្នុង​បទសម្ភាសន៍​ជាមួយ លោក ភៀ​ស ម័រ​ហ្គាន (Piers Morgan) នៅលើ TalkTV បាន​និយាយថា “​ខ្ញុំ​មិនដែល​រំពឹង​ទុក​បែប​នោះ​ទេ​។ មិន​ដែល​ទាល់តែសោះ​។ ឥឡូវនេះ ខ្ញុំ​មាន​​ឱកាស​និយាយ​ទៅកាន់​សហគមន៍​អង់គ្លេស​ទាំងអស់ សូម​អរគុណ​ច្រើន​ចំពោះ​រឿង​នោះ ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​ខ្ញុំ​។ មិន​ត្រឹមតែ Liverpool ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​អង់គ្លេស​ទាំងមូល​”​។​

“​ខ្ញុំ​បាន​ទទួល​លិខិត​ពី​គ្រួសារ​របស់​ព្រះ​មហាក្សត្រិយានី​ផងដែរ … ហើយ​វា​បាន​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង …”​។​

“​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​និយាយថា ខ្ញុំ​គោរព​ខ្លាំង​ណាស់​ចំពោះ​សហគមន៍​អង់គ្លេស ប្រជាជន​អង់គ្លេស ព្រោះ​ពួកគេ​មាន​ស​មានចិត្ត​ល្អ​ជាមួយ​ខ្ញុំ​។ ហើយ​នៅក្នុង​គ្រា​ដ៏​លំបាក​នៃ​ជីវិត​របស់​ខ្ញុំ​… [​ការគាំទ្រ​] ពិតជា​អស្ចារ្យ​ណាស់​”​។​

“​វិធី​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ និង​ក្រុមគ្រួសារ​របស់​ខ្ញុំ​ក្នុង​គ្រា​ដ៏​លំបាក​នោះ ខ្ញុំ​គួរតែ​និយាយ​ត្រង់​ទៅកាន់​កាមេរ៉ា​ថា សូម​អរគុណ​។​សូម​អរគុណ​ដល់​សហគមន៍​អង់គ្លេស​ទាំងអស់​ដែល​បាន​ជួយ​ខ្ញុំ​ក្នុង​​គ្រា​លំបាក​នោះ​”៕

​គ្រីស្ទា​ណូ រ៉ូ​ណាល់​ដូ និង​ដៃគូ​ស្នេហ៍ ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេស​បញ្ចេញ​អោយដឹងថា​កូន​ទើប​កើត​របស់​ពួក​គេ​ស្លាប់​ពេល​កើត​កាលពី​ថ្ងៃ​១៣​មេសា និង​នៅ​បី​ខែ​ក្រោយ​មក​កូនស្រី​ភ្លោះ​របស់​លោក​ក៏​ចូល​ដេកពេទ្យ​