ដោយៈ ជា សីហៈ/ភ្នំពេញៈ កិច្ចសន្ទនាគោលនយោបាយប្រចាំឆ្នាំ២០២២ ស្តី ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បានប្រារព្ធធ្វើឡើង រវាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិកូរ៉េ (KOICA) និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២២។

កិច្ចសន្ទនាគោលនយោបាយនេះបានធ្វើឡើងក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ក្រោមអធិប តីភាព លោក រូ ហ្យន់ជូន (Rho Hyunjun)ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការ អន្ត រជាតិកូរ៉េ(កយកា)ប្រចំាប្រទេសកម្ពុជា និង លោក ឈៀង យ៉ាណារ៉ា រដ្ឋម ន្រ្តីប្រ តិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គោលបំណងសំខាន់នៃកិច្ចសន្ទនាគោលនយោបាយនេះគឺ ដើម្បីពិភាក្សាអំពីសកម្មភាពរបស់ កយកា នៅកម្ពុជា ដូចជាគម្រោងដែលកំពុងដំណើរការ គម្រោងថ្មីសម្រាប់ឆ្នាំ២០២៣ និង២០២៤ កម្មវិធីវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២២ និង ២០២៣ និងការពិភាក្សាអំពីការ រៀបចំគម្រោងថ្មីសម្រាប់ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោក ឈៀង យ៉ាណារ៉ា បានឲ្យតម្លៃខ្ពស់នូវរាល់សមិទ្ធិផលដែល កយកា សម្រេចបានសម្រាប់ប្រទេសកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះ កយកានិងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីជាច្រើននៅកម្ពុជា។

ចំណែកប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ លោក រូ ហ្យន់ជូន បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលប្រកបដោយផ្លែផ្កាពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ ដែលបានធ្វើឡើងកាលពីខែវិច្ឆិកា សប្តាហ៍មុននៅប្រទេសកម្ពុជា។

លោក រូ ក៏បានសង្កត់ធ្ងន់ទៅលើជំហានបន្ទាប់នៃការធ្វើការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជានិងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍគម្រោងថ្មីដែលអាចធ្វើទៅបានសម្រាប់ ឆ្នាំ២០២៥។

កយកា បាននឹងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើវិស័យស្នូលចំនួនបួន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍ ន៍ជនបទ និងការដឹកជញ្ជូន តាមរយៈគម្រោង និងកម្មក្របខ័ណ្ឌ ជំនួយអភិវឌ្ឃន៍ផ្លូវការ ផ្សេងៗ ដែលមានតម្លៃប្រហែល ៣៣៦,៧ លានដុល្លារអាម៉េរិក ចាប់ពីឆ្នាំ១៩៩១-២០២២៕/PC