​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល,​ស៊ីនហួរ)៖ នាយករដ្ឋមន្ត្រី​អ៊ីតាលី​ថ្មី​មកពី​ក្រុម​ស្តាំ​ជ្រុល​លោកស្រី ច​ច​ចា មេ​ឡូ​នី​(Giorgia Meloni)​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង នៅក្រៅ​ជំនួប​កំពូល​G20​កាលពី​ថ្ងៃ​ពុធ​និង​បាន​ទទួលយក​ការ​អ​ញ្ញើញ​របស់​លោក​សំរាប់​ទស្សនកិច្ច​មួយ​នៅ​ចិន នេះ​បើ​តាម​រដ្ឋាភិបាល​របស់​លោកស្រី​។​

​ជំនួប​នៅ​កោះ​មរណី​យដ្ឋា​ន​បាលី របស់​ឥណ្ឌូនេស៊ី​ជា​ការជួប​គ្នា​លើកដំបូង​រវាង​មេដឹកនាំ​ចិន​និង​មេដឹកនាំ​ស្ត្រី​អ៊ីតាលី​លើកដំបូងនេះ ។​លោកស្រី​មេ​ឡូ​នី បាន​បញ្ជាក់​ពី​បំណង​របស់​រដ្ឋាភិបាល​ទីក្រុង​រ៉ូម​(Rome)​នៅក្នុង​ការជំរុញ​«​ផលប្រយោជន៍​សេដ្ឋកិច្ច​ទៅវិញទៅមក​»​និង​ដើម្បី​បង្កើន​ការនាំចេញ​របស់​អ៊ីតាលី​ទៅកាន់​ចិន​។​

​រដ្ឋាភិបាល​អ៊ីតាលី​បាន​និយាយថា​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​ចិន​ក៏​ត្រូវបាន​ពិភាក្សា ជាមួយនឹង​ក្តី​រំពឹងថា «​វា​នឹង​ត្រូវ​ធ្វើអោយ​រស់​ឡើងវិញ​។​មេ​ឡូ​នី ក៏​បង្ហាញា​សារសំខាន់​នៃ​ការភ្ជាប់​បណ្តាញ​​ទាក់ទង​ទាំងអស់​ឡើងវិញ រួម​បញ្ហា​សិទ្ធិមនុស្ស​»​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អ៊ីតាលី​បាន​និយាយថា នៅ​ចុងបញ្ចប់​នៃ​ជំនួប លោក​ស៊ី​បាន​អញ្ជើញ​លោក​ស្រី​ទៅ​ទស្សនកិច្ច​ចិន ហើយ​លោក​ស្រី​បានទទួល​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ី​ហួរ​របស់​រដ្ឋ​ចិន​បាន​និយាយថា លោក​ស៊ី​បាន​បញ្ជាក់​អំពី​ចំណាប់អារម្មណ៍​របស់​ចិន​ក្នុង​ការអភិវឌ្ឍ​កិច្ចសហការ​សេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​រ៉ូម​និង​បាន​អញ្ជើញ​អ៊ីតាលី​ជា​​ភ្ញៀវកិត្តិយស​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅក្នុង​ខេត្ត​ហៃ​ណាន​(Hainan)​នៅ​ឆ្នាំក្រោយ​។​

​ស៊ីន​ហួរ បាន​និយាយថា មេដឹកនាំ​ទាំង​ពីរ​បាន​អបអរ​ប្រទេស​ទាំងពីរ​ថា​ជា​«​អារ្យធម៌​បុរាណ​»​ដែល​ចែករំលែក​ផលប្រយោជន៍​រួម​ ហើយលោក​ស៊ី​ក៏​បាន​និយាយថា លោក​សង្ឃឹមថា អ៊ីតាលី​នឹង​ដើរ​តួនាទី​សំខាន់​មួយ​នៅក្នុង​ការជំរុញ​លើកទឹកចិត្ត​សហភាព​អឺរ៉ុប​អោយ​ប្រកាន់​គោលនយោបាយ​«​ឯករាជ្យ​និង​វិជ្ជមាន​»​មួយ​ចំពោះ​ចិន​៕

​វា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​មក​នេះ​ដែល​មេដឹកនាំ​ចិន​និង​អ៊ីតាលី​ជួបគ្នា​

លោកស្រី​មេ​ឡូ​នី បាន​បញ្ជាក់​ពី​បំណង​ជំរុញ​ផលប្រយោជន៍​សេដ្ឋកិច្ច​ទៅវិញទៅមក​ជាមួយ​ចិន​ប៉េកាំង​