ដោយ​៖​ រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ចៅអធិការ​វត្ត​តាំងក្រសាំង​ខាងជើង និង​ខាងត្បូង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បានប្រគល់​ទេយ្យទាន ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​វត្តមាន​លោក សក់ ច​ន្ទ័​កញ្ញា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ប្រធាន​អនុសាខា​កាកបាត​ក្រម​ហ​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ព្រះចៅអធិការ គឹម ធួ​ង ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះចៅអធិការ​វត្ត​តាំងក្រសាំង​ខាងជើង សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​មាន​ព្រះ​ថេរ​ដីកា​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ក្នុងការ​ចូលរួមចំណែក​ជាមួយ​ការងារ​មនុស្សធម៌​ជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ ក៏ដូចជា នៅ​រាជធានី​ភ្នំពេញ និង​ជាពិសេស​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ។ ព្រះចៅអធិការ ក៏បាន​សន្យា​នឹង​បន្ត​គាំទ្រ​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ​ថ្លៃថ្លា​មួយ​នេះ​ឥត​ងាករេ​ជា​រៀង​ដរាប ទោះបី​មាន​ទេយ្យទាន​តិចក្តី​ច្រើនក្តី និង​បន្ដ​ជួយ​ទៀត ដើម្បី​ឲ្យ​ការងារ​មនុស្ស​ធ​ម៏​ដំណើរការ​ដោយ​រលូន​ផងដែរ ។

​លោក សក់ ច​ន្ទ័​កញ្ញា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ប្រធាន​អនុសាខា​កាកបាតក្រហមកម្ពុជា​ខ​ណ្ឌ បាន​មានប្រសាសន៍ ពាំ​នាំនូវ​សេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​សូម​ថ្លែង​អំណរ​ព្រះ​គុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះចៅអធិការ​គឹម ធួ​ង ពិសេស​វត្ដ​ទាំងពីរ​ដែល​តែងតែ បាន​បរិច្ចាគ​ទេយ្យទាន ជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន ចូលរួមចំណែក​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​សាខា​កាន់តែ​មានលទ្ធភាព​បន្ថែមទៀត​នាំយកទៅ​ចាត់ចែង​ចែកជូន​បន្ត​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​នូវ​ការលំបាក និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​ជាដើម ។

​លោក​ក៏បាន​ទូល​ប្រគេន​ពី​សកម្មភាព​ការងារ​មនុស្សធម៌​ដែល​អនុសាខា​បាន​អនុវត្ត និង​កំពុង​បន្ត​អនុវត្ត នៅតាម​វិស័យ​ស្នូល​ទាំង​៤​រួមមាន​៖ ១. ការគ្រប់គ្រង​គ្រោះមហន្តរាយ​, ២. សុខភាព និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍​, ៣. លើកកម្ពស់​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌​របស់​ចលនា​, ៤. ការអភិវឌ្ឍ​ស្ថាប័ន និង​អភិវឌ្ឍ​ធនធាន ជាពិសេស​បាន​ជម្រាប​ពី​ប្រភព​ចំណូល​ផ្សេងៗ​របស់​អនុសាខា ក្នុងនោះ​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​ពី​សំណាក់​សប្បុរសជន​នានា ជាពិសេស​គឺ​ព្រះសង្ឃ​នៅតាម​បណ្តា​វត្ត​អារាម ។

​លោក​អភិបាលខណ្ឌ​ក៏បាន​សន្យា​នឹង​ចាត់ចែង​ប្រើប្រាស់​នូវ​ទេយ្យទាន ជា​ម្ភា​រៈទាំង​នេះ ជួយ​ឱ្យចំ​គោលដៅ​ដល់ដៃ​ជនរងគ្រោះ​គ្រប់​ប្រភេទ ឱ្យស្រប តាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​កាកបាទក្រហមកម្ពុជា​ផងដែរ ។​

​ទេយ្យទាន​ដែល​អនុសាខា​ខណ្ឌ​មក​ទទួល បាន​ទាំងពីរ​វត្ដ​នាពេលនេះ រួមមាន​៖ អង្ករ​, មី​,​ទឹក​ផ្លែឈើ​,​ទឹកក្រូច​,​ទឹកដោះ គោ​, ស្ករសរ​,​ត្រីខ​, តែ​កញ្ចប់ ,​ទឹកស៊ីអ៊ីវ​, ទឹកត្រី​, សម្ភារៈ​ផ្ទះបាយ​, បា​ឡុង និង​ថវិកា​សរុប​៤​លាន​រៀល​ផងដែរ ៕​