ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ក្រុមសមាជិកសមាគមចលនាយុវជន ១៥៧ ខេត្តកំពង់ឆ្នាំង បាននាំអំណោយ ជាម្ហូបអាហារ ចំនួន ២០០ កញ្ចប់ ជូនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២២។

នៅក្នុងឱកាសនោះ លោក សយ ភូរី សមាជិកសមាគមចលនាយុវជនក្រុម ១៥៧ បានឲ្យដឹងថាៈ ដោយមានការឯកភាពគ្នា និងរួមទាំងអំណោយមនុស្សធម៌ ពីសប្បុរសជនផងនោះ ថ្ងៃនេះ ក្រុមសមាជិកសមាគមចលនាយុវជន ១៥៧ បាននាំគ្នាប្រមូលថវិកា ធ្វើជាម្ហូបបាយ ចំនួន ២០០ កញ្ចប់ យកមកផ្ដល់ជូន អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង៕/V-PC