ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃនេះបានថ្លែងសារ អបអរសាទរយ៉ាងក្លៀវក្លា ចំពោះអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១ ក្នុងថ្ងៃនេះ ជាអង្ករល្អដាច់គេ លំដាប់ថ្នាក់ពិភពលោក។

លោកបានបញ្ជាក់ថា ជ័យលាភីនេះ គឺបានមកពីក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ។

លោកបានបន្តថា នេះគឺជាលើកទី៥ហើយ ដែលអង្ករកម្ពុជាបានទទួលជ័យលាភីនេះ និងនាំមកនូវមោទនភាពសម្រាប់កម្ពុជា។

ជ័យលាភីនេះនឹងបង្កើនកេរ្តិ៍ឈ្មោះអង្ករកម្ពុជាបន្ថែមទៀតនៅលើឆាកអន្តរជាតិ ខណៈដែលការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១០ខែ កើនបាន១០,៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩.២៤៩ តោន ហើយគិតជាទឹកប្រាក់មានចំនួន ៣២៣,៩០ លានដុល្លារ៕/PC