​ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តបន្ទាយមានជ័យ បានប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ ឯកសារ​នៃ​ការវិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​បងប្អូន ប្រជាពលរដ្ឋ នៅ​ភូមិ​បឹង​ជង្រុក តេ​ជោ ឈ្នះ ឈ្នះ ឃុំ​ទួល​ពង្រ​ ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​។​

​លោក ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ បាន​អញ្ជើញ​ជា អធិបតីភាព និង​មានការ​ចូលរួម​ពី​លោក លី សារី អភិបាលរង​ខេត្ត តំណាង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ​  ទុំ មេបញ្ជាការ​កងពលតូច​លេខ​៥១ លោក យ៉ាង គឹម​ហ៊ុយ អនុប្រធាន​ក្រុមការងារ អភិវឌ្ឍន៍​តំបន់​បឹង​ជង្រុក តេ​ជោ​ឈ្នះ​ឈ្នះ ព្រមទាំង​លោក លោកស្រី មេបញ្ជាការ មេបញ្ជាការរង គ្រប់​កងឯកភាព មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា ។​

​លោក ប៉ាន់​ខែម ប៊ុនថន បានឱ្យដឹងថាៈ សម្រាប់​ការប្រគល់​ជូន​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ដែល​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ នៅ​ទឹកដី​បឹង​ជង្រុក តេ​ជោ​ឈ្នះ ឈ្នះ ក្នុងស្រុក​ម៉ាឡៃ នា​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ ខាងមុខនេះ ៕/V​