​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ខណៈពេល​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន​-​បូក ដែល​នឹង​ឈាន​មកដល់​នៅ​សប្តាហ៍​ក្រោយនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុខាភិបាល កាលពី​រសៀល ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​ការពារ សន្តិសុខ រក្សា​សុវត្ថិភាព សម្រាប់​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការពារជាតិ​អាស៊ាន​-​បូក ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​។

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ផងដែរ​។​
​រដ្ឋមន្ត្រី​ការពារ​ប្រទេស សហរដ្ឋអាមេរិក ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ ដែល​ភាគី​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន ក្នុងអំឡុង​ខែធ្នូ​ខាងមុខនេះ តប​តាម​ការអញ្ជើញ​របស់ ក្រសួងការពារជាតិ​ក​ម្ពុ​ជា​។

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​ច​ង្អ្រៀ​ត រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​  និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៩ នឹងធ្វើ​នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០២២៕/V​