ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ស្ត្រី​អ្នកជំនួញ​ហាយ​សូរ​ម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ដែល​ល្បី​ខាង​ឆបោក​មនុស្ស​ជាច្រើន​នាក់ អស់​ទឹកប្រាក់​រាប់លាន​ដុល្លារ ត្រូវបាន​កម្លាំង​ជំនាញ​កង​រាជ​អាវុធ ហត្ថ​រាជធានី​ភ្នំពេញ ចុះ​ឃាត់ខ្លួន នៅវេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៤​ដេ ផ្លូវ​ដាវី​ន បុរី វរជន ក្នុង​តំបន់​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ ៤៨០ អ​.​យ​.​ក ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ ដែល​អាច​ជូ​ញ​ដូរ​បាន ដែល​ការឃាត់ខ្លួន​នេះ មានការ​ដឹកនាំ​អនុវត្ត និង​សម្របសម្រួល ដោយ​លោក​ព្រះរាជអាជ្ញារង គឹម ហុង​សាន​។​  នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​មន្ត្រី​អាវុធហត្ថ​ដដែល បាន​បន្តថាៈ ក្រៅពីនេះ ស្ត្រី​ខាងលើ នៅមាន​ជាប់​ពាក់ព័ន្ធ​បណ្តឹង​ជាច្រើន​ទៀត ដែល​បាន​ប្តឹង​ចូល​ទាំង អាវុធហត្ថ នគរបាល និង​តុលាការ ថែម​ទៀតផង​៕/V​