​ភ្នំពេញ ៖ កម្មវិធី​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុនស្រា​បៀរ ABC គឺ​កម្មវិធី «​បុគ្គល​ល្អ​ឯក​»​បាន​ត្រឡប់​មកវិញហើយ ជាមួយ​បុគ្គល​ល្អ​ឯក ចំនួន ១០​រូប​នៅ​កម្ពុជា​មកពី​វិស័យ ៥​ផ្សេងៗ​គ្នា​។​

​ដោយសារ​ប្រទេស​កម្ពុជា​ចេះតែ​វិវឌ្ឍន៍​ទៅមុខយុវជន​ជំនាន់​ក្រោយកាន់តែ​ខ្មៀ​ត​ខ្មី​ក្នុងការ​សម្រេច​ជោគជ័យ​ហើយ​ស្វែងរក​ឱកាស​ថ្មី​ជាច្រើន​។ កម្មវិធី​នេះ​បាន​បង្កើត ឡើង ​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​រឿ​រ៉ាវ​របស់​បុគ្គល​ដែល​ហ៊ាន​សុ​បិ​ន្ដ​ហើយ​សម្រេច​ជោគជ័យ​ដែល​ខ្លួន​ប្រាថ្នា​ដើម្បី​បំផុសទឹកចិត្ត​ដល់​យុវជន​កម្ពុជា​ជំនាន់ក្រោយ​។​

​ក្នុង​រដូវ​កាល​ទី​១​តារាចម្រៀង​ពេញនិយម​របស់​កម្ពុ​ជាមួយ​រូប​គឺ​លោកអ៊ួ​ន បឋម ដែល​គេ​ស្គាល់​ថា​«​សាយ​»​បានទទួល​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​ដោយសារភាព អង់អាច​ដ៏​អស្ចារ្យ​និង​វិភាគទាន​ដ៏​លេចធ្លោ​របស់លោក ចំពោះ​សង្គម​។ ដោយ​ប្រកាន់​វប្បធម៌​ទ្រទ្រង់​សង្គម​ពេល​ខ្លួន​បាន​រីកចម្រើន សាយ​បាន​វិភាគទាន​ទឹក ប្រាក់ ១​ម៉ឺន​ដុល្លារ ទៅក្នុង​កម្មវិធី «Run with Sai – Virtual Run 2021»​។​កម្មវិធី​នេះ​រៃអង្គាស​បាន ថវិកា​ច្រើន​គួរសម សម្រាប់​ការងារ​សប្បុរសធម៌​និង​អង្គការ នានា​។ នៅ​ឆ្នាំនេះ គាត់​បាន​បន្ត​យុទ្ធនាការ “​រត់​ជាមួយ​សាយ​” ហើយ​រត់​ក្នុង​ចម្ងាយ​ដ៏​ពិសេស​៣០៣​គីឡូម៉ែត្រ ពី​ភ្នំពេញ​ទៅ​សៀមរាប ដោយបាន​រៃអង្គាស​ថវិកា បាន​ជាង ១៣​ម៉ឺន​ដុល្លារ គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំនេះ សម្រាប់​អង្គការ​សប្បុរសធម៌​ក្នុងស្រុក​មួយ​។​

​ក្នុងឆ្នាំនេះ កម្មវិធី «​បុគ្គល​ល្អ​ឯក​»​នឹង​បង្ហាញជូន​បុគ្គល​ល្អ​ឯក​ថ្មី​១០​រូប​តាមរយៈ​ភាពយន្ត​ខ្លី​១​នាទី​របស់​ពួកគេ​។ ក្នុង​ភាពយន្ត​ទាំងនេះ​ពួកគាត់​នឹង​រៀបរាប់​ប្រាប់​យើង ពី​គំនិត​បំផុស កម្លាំងចិត្ត និង​បញ្ហា​ប្រឈម ដែល​ពួកគាត់​បាន​ឆ្លងកាត់ ហើយ​ថា​តើ​ពួកគាត់​ជំនះ​ឧបសគ្គ​ទាំងអស់នោះ បាន​ដោយ​របៀប​ណា ដើម្បី​ក្លាយជា​បុគ្គល លេចធ្លោ​ក្នុង​វិស័យ​របស់ខ្លួន​។​

​វិស័យ​ទាំង​៥​នោះ​រួមមាន​ផ្នែក​សហគ្រិន ម្ហូបអាហារ រចនា​ម៉ូដ ភាពយន្ត និង​តន្ត្រី​។​ផលិតករ​ដ៏​ចំណាន​នៅ​ពីក្រោយ​ស្នាដៃ​ដ៏​ល្អ​ឯក ទាំងអស់នេះ គឺ​កញ្ញា រិទ្ធី លំអរ​ពេជ្រ ដែល​គេ​ស្គាល់​ថា «​យ៉ូ​គី​»​ជា​ផលិតករ ដែល​ទទួលបាន​រង្វាន់​ជាច្រើន និង​ជា​បុគ្គល​ល្អ​ឯក​មួយរូប​ផងដែរ​។ ឆ្នាំនេះ ចក្ខុវិស័យ​របស់​កញ្ញា​ជាមួយ​ក្រុមហ៊ុនស្រា​បៀរ ABC គឺ បង្ហាញ​រឿងរ៉ាវ​របស់​បុគ្គល​ល្អ​ឯក​ទាំង​១០​រូប​ឱ្យមាន​លក្ខណៈ​កាន់តែ​ផ្ទាល់ខ្លួន​ពេលនោះ​ហើយ​ទស្សនិកជន​ពិតជា​អាច​ទទួលបាន​បទពិសោធ​ន៍​ជីវិត​របស់​បុគ្គល ល្អ​ឯក​ទាំង នោះ បាន​ស៊ីជម្រៅ​ប្រកបដោយ​ភាព​រីករាយ​ជាង​មុន​។​

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖«​ជាការ​ពិត​ចំពោះ​ក្នុងនាម​ជា​ម៉ាក​យី ហោ​ដ៏​ល្អ​ឯក យើង​មាន​ការ គោរព និង​កោតសរសើរ​ជាខ្លាំង​ចំពោះ​បុគ្គល​ត្រួស​ត្រាយផ្លូវ​នៅ​កម្ពុជា​ទាំងនេះ​ណាស់ ដោយ​ពួកគាត់​បង្ហាញ​នូវ​ភាពខ្លាំង និង​ភាពជា​អ្នកដឹកនាំ​ដូចជា​តោ អីចឹង​។ យើងខ្ញុំ​មាន​មោទនភាព ដែល​អាច​ចាប់​ដៃគូ​ជាមួយ​ពួកគាត់ ក្នុងការ​រៀបរាប់​រឿងរ៉ាវ​របស់​ពួកគាត់​ដោយ​សង្ឃឹមថា កម្មវិធី​នេះ​នឹង​បំផុសទឹកចិត្ត​ដល់​អ្នកដឹកនាំ​នា អនាគត​បន្ថែម ទៀត​។​

​ច្បាប់​ជោគជ័យ​មាន​ការវិវត្ត ហើយ​តាមរយៈ​កម្មវិធី​នេះ យើង​សង្ឃឹម​បង្ហាញថា​ជោគជ័យ​អាច​កើតមាន​ជាច្រើន​ទម្រង់ ហើយ​ក្រុមហ៊ុន ស្រា​បៀរ ABC​បន្ត​ស្ថិត នៅ​ដើម្បី អបអរ​ដល់​ពួកគាត់​ទាំងអស់គ្នា​!» .​នៅ​ខែធ្នូ​នេះ ក្រុមហ៊ុនស្រា​បៀរ ABC នឹង​បើក​ព្រឹត្តិការណ៍​ដំណើរការ កម្មវិធី​ដ៏​ល្អ​ឯក​មួយ​ដើម្បី​អបអរ​ដល់​បេក្ខជន​ដែលមាន​រឿងរ៉ាវ រំជើបរំជួល​ជាច្រើន ដើម្បី​ធ្វើឱ្យ​រដូវ​កាល​នេះ​កាន់តែ​មិនអាច​បំភ្លេចបាន​។ ព័ត៌មាន​បន្ថែមនឹង​ផ្សាយ​ជូន​ឆាប់ៗ​នេះ ដូច្នេះ​សូម​តាមដាន​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន ស្រា​បៀរ ABC ដើម្បី​ទទួលបាន​ព័ត៌មាន​មុនគេ​ថា​តើ​លោកអ្នក​អាចយ​កបាន​លិខិតអញ្ជើញ​ចូលរួម​រាត្រី​ផ្តាច់មុខ​ដ៏​ពិសេស​នេះ បាន​ដោយរបៀប​ណា​។​

​ជួប​ជាមួយ​បេក្ខភាព​បុគ្គល​ល្អ​ឯក​ប្រចាំឆ្នាំ​២០២២
សហគ្រិន​
​លោក ជា ឡង់​ដា​

​លោក ជា ឡង់​ដា ជា​អតីត​អ្នកគ្រប់គ្រង​ខាង​ព័ត៌មានវិទ្យា​មួយរូប ហើយ​មាន​ភាពល្បីល្បាញ​ដោយសារ​បដិវត្ត​កម្ម​របស់លោក​លើ​វិស័យ​ដឹក ជញ្ជូន ហើយ​លោក ជា ឡង់​ដា ក៏​ជា​ម្ចាស់​គំនិត​ពីក្រោយ BookMeBus​ ផងដែរ​។ កម្មវិធី​កក់​សំបុត្រ​ធ្វើដំណើរ​មួយ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥​សម្រាប់​ការ​កក់​មធ្យោបាយ​ធ្វើ ដំណើរ​ជាច្រើន​ប្រភេទ​រួមមាន​៖ រថយន្តក្រុង រថភ្លើង សាឡាង និង​រថយន្តឈ្នួល​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ហើយ​ថែម ទាំង​ហួស​ព្រំដែន​កម្ពុជា​ទៀតផង​។​ប្រព័ន្ធ​គ្រប់ គ្រង ការលក់​សំបុត្រ​របស់​ក្រុមហ៊ុន​របស់លោក​ធ្លាប់​ទទួលបាន​រង្វាន់​ក​ន្ល​ង​មកហើយ​កំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រតិបត្តិ​ករ​ដឹកជញ្ជូន នានា​នៅក្នុង​តំបន់​ដោយ សម្រួល ដល់​អ្នកធ្វើដំណើរ​ជាង ២​លាន ក្នុង​មួយឆ្នាំ​។​

​ស៊ឹម ចាន់គិរី​រ័ត្ន​
​លោក គិរី​រ័ត្ន មានបទពិសោធន៍ ជាង​១៧​ឆ្នាំ ខាង​ផ្នែក​យុទ្ធសាស្ត្រ និង​ហិរញ្ញវត្ថុ​ហើយក៏​ជា​ពន្លក​សហគ្រិន​មួយរូប​ផងដែរ​។ បច្ចុប្បន្ន​លោក​ជា​អគ្គនាយក​ប្រតិបត្តិ និង​ស្ថាបនិក​ធុរកិច្ច​បង្កើត​ថ្មី​បែប​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech startup)ដែល​ធ្លាប់​ទទួលបាន រង្វាន់​កន្លងមក​គឺ BanhJi(​បញ្ជី​)។​ជា​អ្នកគាំទ្រ​ប្តូរផ្តាច់​មួយរូបដល់​សហ គ្រិនភាព លោក​បម្រើ​ការងារ​ជា​អនុប្រធាន​នៃ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​ជា​ក្រុមប្រឹក្សា ឧស្សាហកម្ម​ផ្សេងទៀត​ផងដែរ​។​

​ម្ហូបអាហារ​
​លោក លូ ម៉េង​
​លោក លូ ម៉េង ចាប់កំណើត​មក ដោយមាន​ជំនាញ និង​ឈាមជ័រ​ខាង​ធ្វើ​ម្ហូបអាហារ​ដោយសារតែ​ជីដូន​របស់លោក​ត្រូវបាន​ដុះខាត់​ជំនាញ របស់ខ្លួន​នៅឯ​ព្រះ បរមរាជវាំង​។​បន្ទាប់ពី​អភិវឌ្ឍ​ជំនាញ​ផ្ទាល់​របស់លោក ក្នុង​ផ្ទះបាយ នៅ​ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី លោក លូ ម៉េង​បាន​ត្រឡប់មក កម្ពុជា  ដើម្បី​បម្រើការ​តាម​សណ្ឋាគារ​ផ្កាយ​ប្រាំ​មួយចំនួន មុននឹង​ចាប់ផ្តើម​បើក​ភោជនីយដ្ឋាន​«​ម្លិះ​» ដែល​គេឯង​ឱ្យ​តម្លៃ​គ្រប់គ្នា និង​ប្រតិបត្តិការ​ផ្នែក​បដិសណ្ឋារកិច្ច​ជាច្រើន​ផ្សេងទៀត​។

អ្នកនាង ប៉ុល គឹម​សាន​
​អ្នកនាង ប៉ុន គឹម​សាន បាន​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​និមិត្តរូប​ក្នុងស្រុក ក្នុង​វិស័យ​ធ្វើ​ម្ហូប ដែល​គេឯង​ស្គាល់​ថា​«​កូនភ្លោះ គីម​សាន​»​។ អ្នកនាង​ជា​បុគ្គល​ពីក្រោយ​ ការច្នៃប្រឌិត​របស់​ភោជនីយដ្ឋាន Embassyដែល​គួរឱ្យ​កោត​ស​សើរ​នៅ​ខេត្តសៀមរាប​។ គាត់​ក៏​ជា​មេ​ចុងភៅ​ម្នាក់​ដែល​ត្រួស​ត្រាយផ្លូវ​ដោយ​បង្កើត​នូវ​ម្ហូប​ប្រភេទ ​ថ្មី សម្រាប់​ម្ហូប​ខ្មែរ​ដ៏​ពិសេស ដែល​អ្នកនាង​បានបង្ហាញ​ទូទាំង​ពិភពលោក​។​អ្នកនាង​ក៏បាន​ចប់​ការសិក្សា​ពី​សាលា​បដិសណ្ឋារកិច្ច «​ប៉ូល ឌូ​ប្រ៊ុ​ល​» ដ៏​ល្បីល្បាញ​ផងដែរ​។​

​រចនា​ម៉ូដ​
​អ្នកនាង វ៉ាន់ ណា​តា​សា​
​អ្នកនាង វ៉ាន់ ណា​តា​សា ជា​អ្នក​ច្នៃ​ម៉ូត​ខ្មែរ​ហុងកុង​វ័យក្មេង​មួយរូប​​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​ដោយ​ខ្លួនឯង​លើ​ឆាក អន្តរជាតិ​តាំងពី​អ្នកនាង​ចាប់ផ្តើម​បើក​យីហោ ​សម្លៀក បំពាក់​ដេរ​ដោយ​ដៃ​របស់ខ្លួន​នៅ​កម្ពុជា​។​​អ្នកនាង​បានកើត​នៅ​ទីក្រុង​ហុងកុង សិក្សា​នៅ ទីក្រុង​ឡុង​ដ៍ ហើយ​ឥឡូវនេះ កំពុង​រស់នៅ​ប្រទេស​កម្ពុជា​។​អ្នកនាង​បាន ​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​តារា​ដ៏​ល្អ​ឯក ដោយ​មិន​ត្រឹមតែ​ជា អ្នក​ច្នៃ​ម៉ូត ដ៏​ចំណាន​មួយរូប​នោះទេ​​តែ​ក៏​ជា​អ្នក​ថតរូប អ្នកដឹកនាំ​ការតុបតែង ធុរជន និង​តារា​ទូរទស្សន៍ មួយរូប​ផងដែរ​។

​លោក ណាត សុខ​ណាន​
​លោក ណាត សុខ​ណាន បានបញ្ចប់​ការសិក្សា​ជាមួយនឹង​មុខជំនាញ​ខាង​កសិកម្ម​​តែ​បែរជា​ធ្វើឱ្យ​ពិភព​ម៉ូត​កក្រើក​ដោយសារ​ការ​រចនា​ម៉ូដ  ដ៏​ល្អ​ឯក​របស់លោក​។ នៅ​ហាង Soknan’s Boutique​លោក​បាន​បង្វឹក​សិស្ស​ហាត់​ការ និង​នារី​ជាងដេរ ដោយផ្ទាល់​

​ក្នុង​គោលបំណង​ជួយ​ឱ្យ​អ្នកជំនាន់ក្រោយ​បាន​រីកចម្រើន​ដូចគ្នា​។​ដើម្បី​ធានាថា​លោក​ច្នៃ​បាន​សម្លៀកបំពាក់​រាត្រី ស្បែ​សូត និង​អាវ​កូនក្រមុំ​ប្រណីត​បំផុត​នោះ លោក ណាត​ ​សុខ​ណាន ធ្វើដំណើរ​ទូទាំង​ពិភពលោក ដើម្បី​ស្វែ​ករក​ឱ្យបាន​វត្ថុ​ធាតុ​ដ៏​ល្អ​ឯក​។​​ម៉ូត​សម្លៀកបំពាក់​របស់គាត់​បាន​ចូលរួម​ជា​កិត្តិយស​ក្នុង​កម្មវិធីរ​ដើរ​ម៉ូត​ជាច្រើន ដែល​រួមមាន​៖ «KL Fashion Week» និង​«Malaysia Fashion Week»​។​

​ភាពយន្ត​
លោក ជុំ សុធា​
​លោក ជុំ សុធា បានបញ្ចប់​ការសិក្សា ជាមួយ​បរិញាបត្រ​ផ្នែក​ផលិត​ភាពយន្ត ពី​ប្រទេស​កូរ៉េ នៅ​ឆ្នាំ​២០១៦​ហើយ​ត្រឡប់ មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចាប់​អាជីព ​របស់ លោក​ជា​ផលិតករ​ភាពយន្ត​។​​លោក​បាន​ផលិត​មាតិកា​យ៉ាងច្រើន​អនេក រួមមាន​ភាពយន្ត​ឯកសារ ភាពយន្ត​ខ្នាត​ខ្លី​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍ និង​វីដេអូ​ ពាណិជ្ជកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។ លោក​ក៏​ជា អតីត​សិស្ស​ពី​វគ្គ​សិក្សា​ភាពយន្ត​ល្បីល្បាញ​ដូចជា AFA (​ឆ្នាំ​២០១៧) និង​FAJR (​ឆ្នាំ​២០១៩) ផងដែរ​។​

​លោក នាង កា​វិច​
​លោក នាង កា​វិច បាន​កសាង​កេរ្តិ៍ឈ្មោះ របស់ខ្លួន​ក្នុងនាម​ជា​ផលិតករ​ភាពយន្ត​លេចធ្លោ​មួយរូប​។​​លោក​ធ្លាប់​សិក្សា តន្ត្រី និង​របាំ​នៅ​អង្គការ «​សិល្បៈ​ខ្មែរ​អមតៈ​» មុននឹង​បញ្ចប់​ការសិក្សា​ផ្នែក​រចនា​បែប​អាជីព​ពី​សាកលវិទ្យាល័យ លីម​កុក​វី​ង យ៉ូ​នី​វឺ​ស៊ី​ធី គ្រេ​អេ​ទីវ តិច​ណូ​ឡូ​ជី ក្នុង​ឆ្នាំ​២០១៣​។ នៅ​ឆ្នាំ​២០១០លោក​បានចាប់ផ្តើម​ដឹកនាំ​ រឿង តាមរយៈ​ភាពយន្ត​ខ្នាត​ខ្លី រឿង «A Scale Boy»​ដែលជា​ផ្នែក​មួយ​នៃ​សិក្ខាសាលា​ភាពយន្ត​ឯកសារ ដឹកនាំ​ដោយ​ផលិតករ​ភាពយន្ដ​កម្ពុជា​លោក ប៉ាន់ រិទ្ធី​។​​ចាប់ពី​នោះ មក លោក​បាន​ដឹកនាំ​រឿង និង​ផលិត​ភាពយន្ត​ជាច្រើន​។ ភាពយន្ត​ចុងក្រោយ​របស់លោក គឺ​រឿង​«​ប៊ូ​ឌី​ញ​ស​» ត្រូវបាន​ចាក់​បញ្ចាំង ក្នុង​ឆ្នាំ​២០២១ ដោយមាន​ការ​កោត​ស​សើរ​មិន​ដាច់​ពី​ឆាក​អន្តរជាតិ​។​

​តន្ត្រី​
​កញ្ញា រិទ្ធី លំអរ​កេសរ​
​គេ​ស្គាល់​កញ្ញា​ថា «​កេសរ​» ដែលជា​អ្នកនិពន្ធ​ចម្រៀង​ដ៏​ប៉ិនប្រសប់​ហើយ​ដើរតួនាទី​ដ៏​ធំ​ក្នុងការ​ជំរុញ​វិស័យ​តន្ត្រីសម័យ​ដើម​របស់​កម្ពុជា​។ កញ្ញា​ធ្លាប់ជា​អ្នកចម្រៀង​គោល​
​ប្រចាំ​ក្រុម​ចម្រៀង «​ក្រុម​តូច​» (SmallWorld SmallBand) ជា​ក្រុម​ដែល​កែទម្រង់​វិស័យ​តន្ត្រី​នៅ​កម្ពុជា​តាមរយៈ​បទ​ចម្រៀង ដែល​និពន្ធ​ដោយ​ខ្លួនឯង​។ ដោយសារ​សន្ទុះ​ចិត្ត​ដ៏​ពិសេស​​កញ្ញា​ក៏បាន​រួមចំណែក​ជា​សហ​ស្ថាបនិក «​ភ្លើង​គប់​» ដែលជា​ក្រុម​ច្នៃប្រឌិត​ដែល​ចង់​ផ្សារភ្ជាប់​សិល្បករ​រវាង​គ្នា​និង​អភិវឌ្ឍ​តន្ត្រី​ទំនើប​របស់​កម្ពុជា និង «​បុណ្យ​ភូមិ​» ​ជាម​ហោ​ស្ព​ប្រចាំឆ្នាំ​បែប​សិល្បៈ និង​វប្បធម៌​។​

​កញ្ញា ឃុន វ​ឌ្ឍា​និ​ត (DJ ម៉ៃ​លី​)
DJ ម៉ៃ​លី បាន​បង្ក​ភាព​កក្រើក​ដ៏​ធំ ក្នុង​វិស័យ​តន្ដ្រី​អេ​ឡិច​ត្រ​និ​ច​(EDM) តាំងពី​អ្នកនាង​ឈ្នះ​ការប្រកួត First Pioneer Digital Battle ក្នុង​ឆ្នាំ​២០១៤ មក​។  ដោយសារ​ចំណូលចិត្ត​លើ​តន្ត្រី​​និង​ការបង្កើត​ភាព​កក្រើក​លើ​ឆាក​រាំ​របស់ DJ នារី​កំពូល​មួយរូប​នេះ អ្នកនាង​បាន​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ​ខ្លួនឯង​​នៅលើ​រង្វង់​តន្ត្រី​ប្រចាំ​តំបន់ ហើយ​វិ​វត្ត​ខ្លួន​ ជា DJ ស្រី​ដ៏​ល្អ​លើសគេ​នៅ​ប្រទេស​កម្ពុជា​។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី យុទ្ធនាការ «​បុគ្គល​ល្អ​ឯក​» លោកអ្នក​អាច​តាមដាន​តាមរយៈ​៖ABC’s website : https://abcbeerkh.com,Facebook : www.facebook.com/ABC.ExtraStoutCambodia។Instagram : @abcbeer.cambodia